**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»**ក្រសួងព័ត៌មាន​ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រយៈពេល ៣ថ្ងៃ**សមាគមក្រុមការងារ១០០រាត្រី ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)**សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់**ឯកឧត្តម ខ្វៃ អាទិត្យា អំពាវនាវដល់ពលរដ្ឋ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ**អគ្គស្នងការនគរបាលជាតិ រំលេចនូវសមិទ្ធផលធំៗសំខាន់ៗ ៧ចំណុច ដែលលេចធ្លោរបស់កងកម្លាំងនគរបាលជាតិក្នុងឆ្នាំ២០២៣**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យប្រធានមជ្ឈមណ្ឌលហេប្រុន ប្រចាំកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន០៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា**អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ពី សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) អង្គភាព Virtus Media (Khmer Times) និងធនាគារវីង សម្រាប់រួមចំណែកក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា**អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបធីក្នុងវេទិការកិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពសម្រាប់កុមារតាមប្រព័ន្ធអនឡាញ

បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ លោក សយ សុភារិន្ទ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។

លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ រួមទាំងរចនាសម្ពន្ធនៃគ្រឿងបង្គុំនាគ ដើម្បីឱ្យខ្លួននាគរត់ត្រង់ស្មើគ្នាដូចដើមឡើងវិញ។ ក្នុងនោះការជួសជុលតួខ្លួននាគ និងក្បាលនាគសម្រេចបានប្រវែងសរុប១៨ម៉ែត្រ។

លោក សយ សុភារិន្ទ បញ្ជាក់ថា ការងារជួសជុលបង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងនៃប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមជួសជុលតាំងតែពីពាក់កណ្ដាលខែកក្កដា។ ចំណែកការងារមួយចំនួនទៀត ដែលនៅសេសសល់មានដូចជា ការដាប់រំលីងថ្មតួខ្លួននាគថ្មី ការបុកបង្ហាប់ដីនៅតាមជើងទ្រខាងក្រោមនៃទ្រនាប់ជើងនាគ ការពារការហូរច្រោះទឹក និងការបញ្ចៀសការខូចខាតជាបន្តទៀត ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង