**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

ជម្រកស្នាក់នៅមួយខ្នង​ ក្រោមជំនួយគ្រឿងឈើ សម្ភារៈ និងស័ង្កសីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដំណើរការសាងសង់រួចរាល់ជូនពលរដ្ឋ នៅស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំសហការី ទៅពិនិត្យ និងប្រគល់ជម្រកស្នាក់នៅមួយខ្នង ដែលមានទំហំបីម៉ែត្រកន្លះ គុណ នឹងបួនម៉ែត្រ ក្រោមជំនួយឧបត្ថម្ភស័ង្កសី សម្ភារៈ និងគ្រឿងឈើ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាងសង់ជូនក្រុមគ្រួសារលោកយាយ សូត្រ ណៃ ដែលជាប្រជាពលរដ្ឋក្រីក្រ មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជន មើលការខុសត្រូវនឹងជួយដោះស្រាយការលំបាកជូនគាត់ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលមរណភាពដោយខ្វះអាហារបរិភោគនោះឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានផ្ដល់ដីធ្លីសម្រាប់ជូនគាត់សាងសង់លំនៅឋានស្នាក់នៅ និងបានសំណូមពរដល់អាជ្ញាធរដែនដី ភូមិ ឃុំ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកយាយ សូត្រ ណៃ បន្តទៀត ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតដទៃផ្សេងទៀតផងដែរ ។ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់ក្រុមគ្រួសារលោកយាយ សូត្រ ណៃ ត្រូវខិតខំថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យល្អ ចៀសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗ នាំឲ្យអស់ថវិកាក្នុងការព្យាបាលជំងឺ។

នៅក្នុងឱកាសប្រគល់ជម្រកស្នាក់នៅ ដែលទើបសាងសង់រួចនៅពេលនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមាន÷ អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួនផងដែរ។

លោកយាយ ​សូត្រ​ ណៃ​ មាន​ក្តី​រំភើប​រីករាយ​រកអ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ចំ​ពោះ​ទឹក​ចិត្ត​ប្រកប​ដោយ​មនុស្ស​ធម៌​ របស់​សម្តេច​មហា​បវរ​ធិបតី​ និង​លោកជំទាវ​ និង​សូមគោរព​ថ្លែង​អំណរគុណ​ និង​គោរព​ជូន​ពរ​សម្តេច​លោក​ជំទាវ​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ តែងតែ​គិត​គូរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក​ខ្វះ​ខាត​ជូន​ប្រជាជន​ និង​អតីត​យុទ្ឋជន​ នៅ​គ្រប់​ទីកន្លែង​ ។

អត្ថបទដែលជាប់ទាក់ទង