**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

ពលរដ្ឋជាច្រើននៅជុំវិញទំនប់ម្លេច ទទួលបានការងារ និងមុខរបរពីវិស័យទេសចរណ៍

ភ្នំពេញ៖ ទំនប់ម្លេចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តកំពតនោះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះទទួលបានផលប្រយោជន៍យ៉ាងច្រើនពីវិស័យទេសចរណ៍ តាមរយៈការបង្កើតការងារនិងមុខរបរដោយផ្ទាល់ និងទទួលផលដោយប្រយោលសរុបរាប់រយនាក់ ឬចូលដល់ខ្ទង់ពាន់នាក់។

បើតាមលោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា វិស័យទេសចរណ៍នៅតំបន់ទំនប់ម្លេចនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង៣០០នាក់​ ដែលពួកគាត់អាចទទួលបានប្រាក់ខែចាប់ពី១៥០ដុល្លារឡើងទៅ។ ប្រជាពលរដ្ឋដែលទទួលផលដោយប្រយោលមិនឆ្ងាយក៏មានចំនួនរាប់រយនាក់ទៀត ដូចជា អ្នកចិញ្ចឹមមាន់ទា អ្នករកត្រី រកខ្យងនៅតាមបឹងបួ អ្នកបើកកាណូតជូនភ្ញៀវទស្សនាតាមបឹង អ្នកធ្វើសិប្បកម្ម ឬផលិតរបស់របរផ្សេងទៀតជាច្រើន។

លោក ប៉ុង វណ្ណា ម្ចាស់រមណីយដ្ឋានទេសចរណ៍ Mlech Adventure ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅតំបន់ទំនប់ម្លេចនោះប្រមាណជាង២០នាក់ដែរ ដោយមានការបើកផ្ដល់ប្រាក់ខែទៀងទាត់។ ក្រៅពីនេះរមណីយដ្ឋានរបស់លោកក៏ទទួលទិញត្រី សាច់ មាន់ ទា ក្ដាម ខ្យង បន្លែ ទឹកកកជាដើមពីប្រជាពលរដ្ឋដទៃនៅជុំវិញនោះដែរ។

លោក ប៉ុង វណ្ណា ក៏អនុញ្ញាតឱ្យអ្នកបើកទូកកាណូតអាចដឹកភ្ញៀវនៅរមណីយដ្ឋាន Mlech Adventure ជិះលេងកម្សាន្តនៅតាមបឹង ហើយក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលលក់នំចំណី បន្លែបង្ការ ត្រីសាច់ ផលិតផលកសិផលនៅក្នុងរមណីយដ្ឋានទេសចរណ៍ Mlech Adventure បានទៀតផង។

អ្នកស្រី ហ៉ី ណេង ជាបុគ្គលិកបម្រើការម្នាក់នៅរមណីយដ្ឋានទេសចរណ៍ Mlech Adventure បានបង្ហាញក្ដីរីករាយនៅពេលមានការងារធ្វើជិតផ្ទះស្រាប់ ហើយទទួលបានប្រាក់ខែទៀងទាត់សម្រាប់ដោះស្រាយការចំណាយប្រចាំថ្ងៃ។ មិនត្រឹមតែអ្នកស្រីម្នាក់ប៉ុណ្ណោះទេ បងប្អូនបួនប្រាំនាក់ទៀតរបស់អ្នកស្រីក៏មានការងារធ្វើនៅរមណីយដ្ឋាននេះដែរ ពោលមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយឡើយ។

បើតាមលោក សយ ស៉ីណុល មន្ទីរទេសចរណ៍ខេត្តកំពតតែងតែផ្ដល់ការបណ្ដុះបណ្ដាលជារឿយៗ ដល់អ្នកបម្រើការវិស័យទេសចរណ៍នៅតំបន់ទំនប់ម្លេចនេះ ដើម្បីពង្រឹងការផ្ដល់សេវាកម្មប្រកបដោយបដិសណ្ឋារកិច្ច សុវត្ថិភាពភ្ញៀវទេសចរ គុណភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ បរិស្ថាន និងសំរាម ព្រមទាំងមានការប្រជុំត្រួតពិនិត្យលើកិច្ចការបម្រើសេវាកម្មទេសចរណ៍នេះយ៉ាងទៀងទាត់៕

អត្ថបទដែលជាប់ទាក់ទង