**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

សម្ដេច ស ខេង ជំរុញការផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ « បីកុំ មួយរាយការណ៍»

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គណៈប្រតិភូអមដំណើរចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការចូលរួមទស្សនាពីប្រជាពលរដ្ឋតាមបណ្ដាលស្រុកនានាក្នុងខេត្ត ក៏មានការចូលរួមពីភ្ញៀវទេសចរជាតិ អន្តរជាតិ នៅអមសងខាងនៃមាត់ស្ទឹងសង្កែយ៉ាងច្រើនកុះករ។

ពិធីប្រណាំងទូក បណ្ដែតប្រទីប របស់ខេត្តបាត់ដំបងនាពេលនេះគឺជាលើកទី២២ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយខកខានប្រារព្ធរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ក្នុងឆ្នាំ២០២៣នេះទូកដែលបានចូលរួមប្រកួតសរុបចំនួន ៤៥ទូក និងមានកីឡាករ កីឡាការិនី សរុប ១.៥៩៦រូប ដោយក្នុងនោះបែងចែកជា ទូកកាចារ ចំណុះ ៧ទៅ១០នាក់ មាន៨ទូក, ទូកខ្នាតអន្តរជាតិនារី ចំណុះ២២នាក់ ២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំណុះ២២នាក់ ៦ទូក, ទូកខ្លីប្រពៃណីជាតិ ចំណុះ ២៣នាក់ ២៣ទូក និងទូកវែងប្រពៃណីជាតិ ចំណុះ ៦៨នាក់ឡើង ១១ទូក។

ក្នុងរយៈពេល២ថ្ងៃនេះ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង និងបានដំណើរការទៅប្រកបដោយជោគជ័យ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង រីឯកីឡាករ កីឡាការិនីទាំងអស់បានបញ្ចេញអស់ថាមពល និង បច្ចេកទេស ធ្វើការប្រកួតដោយលក្ខណៈសាមគ្គីភាព មិត្តភាព ក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

ឆ្លងកាត់ការប្រណាំងទូក តាមរូបមន្តលក្ខណៈវិលជុំ លទ្ធផលទូកដែលទទួលចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២៣នេះ មានរួមមាន៖ ១- ទូកខ្នាតអន្តរជាតិ (ផ្នែកបុរស) ចំណុះ ២២នាក់ លេខ១ បានទៅលើទូកឈ្មោះ «យុវជនបាត់ដំបងសជ័យបារមីគង្គារ», លេខ២ បានទៅលើទូកឈ្មោះ «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» និងលេខ៣បានទៅលើទូកឈ្មោះ «បាណន់មានជ័យ បារមីលោកតាដំបងដែក», លេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ផ្សោតមានជ័យដែនដីសុវណ្ណ»។ ចំពោះទូកខ្លីប្រពៃណីផ្នែកបុរស យើងបានកំណត់បែងចែកចំណាត់ថ្នាក់ក្របខ័ណ្ឌ គឺក្របខ័ណ្ឌ អក្សរ (ក).(ខ) និង ក្របខ័ណ្ឌ អក្សរ (គ)៖ ក្របខ័ណ្ឌ អក្សរ (គ)លេខ១ បានទៅលើទូកឈ្មោះ «កាកបាទក្រហម សជ័យបារមីតេជោ»,
លេខ២ បានទៅលើទូកឈ្មោះ «បញ្ញាវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន», លេខ៣ បានទៅលើទូកឈ្មោះ «ទូកលោកម្ចាស់» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «រាជសីហ៍សរសែនជ័យ»។ ក្របខ័ណ្ឌ អក្សរ (ខ) លេខ១ បានទៅលើទូកឈ្មោះ «នទីមង្គលកម្ពុជរតនមានជ័យ» , លេខ២បានទៅលើទូកឈ្មោះ «រតនសំឡូតមានជ័យ», លេខ៣ បានទៅលើទូកឈ្មោះ «តាតាំងមានជ័យបារមីវត្តសង្កែវារ» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ថ្មគោលសជ័យបារមីលោកឱហេងសុខន»។ ក្របខ័ណ្ឌ អក្សរ (ក) លេខ១ បានទៅលើទូកឈ្មោះ «សាធារណការសម័យបារមីកំចាយមារ», លេខ២ បានទៅលើទូកឈ្មោះ «សុវណ្ណមានជ័យបារមីវត្តសង្កែវា», លេខ៣ បានទៅលើទូកឈ្មោះ «សង្គមកិច្ចសែនជ័យ បារមីមានរិទ្ឋិ» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ឧស្សាហពាណិជ្ជ មានជ័យ»។ ទូក ង វែងប្រពៃណីផ្នកបុរស លេខ១ បានទៅលើទូកឈ្មោះ «នរិន្ទរង្សី សពិជ័យ ចិត្របុត្រ» , លេខ២បានទៅលើទូកឈោ្មះ «ឯកឧត្តម ភូពុយ សុវណ្ណ រាជសីហ៍បារមីបន្ទាយមហានគរ», លេខ៣ បានទៅលើទូកឈ្មោះ «បាត់ដំបងខនស៍ស៊ីមេនមានជ័យបារមីភ្នំដូនមាយ» និងលេខ៣ស្ទួន បានទៅលើទូកឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ»។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ពិសេសបងប្អូនកីឡាករ កីឡាការិនី នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

សម្ដេចក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈនេះ គឺបានមក តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀត។ជាពិសេសស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមាន ព្រះមហាក្សត គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ ប្រទេសកម្ពុជាយើង មានការអភិវឌ្ឍ រីកចម្រើនលើ គ្រប់វិស័យ ហើយប្រជាពលរដ្ឋកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យ មានចំណេះដឹង មានសុខុមាលភាពល្អប្រសើរ ចីរភាព។ សមិទ្ធផលទាំងនេះក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និង សេដ្ឋកិច្ច ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។

ឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក៏មានប្រសាសន៍ផ្ដាំផ្ញើ ឲ្យប្រជាពលរដ្ឋបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង។ ជំរុញការផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ « បីកុំ មួយរាយការណ៍»។ រួមគ្នាជំរុញផ្សព្វផ្សាយអប់រំ និង អនុវត្តច្បាប់ចរាចរណ៍ឱ្យទូលំទូលាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ និងផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹក ស្អាត និងរស់នៅស្អាត អោយបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សម្ដេចក៏បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្តបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាត់ដំបង សប្បុរសជន កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល បានរួមគ្នាធ្វើឱ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយ សាមគ្គីភាព និងសប្បាយរីករាយ ៕

អត្ថបទដែលជាប់ទាក់ទង