**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ

Travelex ចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជាដើម្បីធ្វើពាណិជ្ជកម្មប្រាក់រៀល

បរទេស៖ Travelex បានចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមការជួញដូររូបិយប័ណ្ណជាតិរបស់កម្ពុជា គឺប្រាក់រៀល (KHR) នៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី។

ដំបូងឡើយ Travelex នឹងធ្វើការជួញដូរប្រាក់រៀលនៅស្ថានីយទី២ និងទី៣ នៃទីក្រុង Changi ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយនៅអាស៊ី និងជាច្រកចូលទៅកាន់ប្រទេសកម្ពុជា។ ទាំងក្រុមហ៊ុន Cambodia Angkor Air និងតាំងពីឆ្នាំមុនមក Cambodia Airways ហោះហើររវាងប្រទេសកម្ពុជា និង Changi។

អតិថិជននឹងអាចទិញ និងលក់ប្រាក់រៀលកម្ពុជានៅ Changi ជាថ្នូរនឹងរូបិយប័ណ្ណជាច្រើនរួមមាន ប្រាក់ដុល្លារសិង្ហបុរី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារអូស្រ្តាលី ប្រាក់អឺរ៉ូអឺរ៉ុប និងប្រាក់យ៉េនជប៉ុន។

ការវិនិយោគរបស់ Travelex នៅក្នុងប្រាក់រៀលខ្មែរ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការជួញដូររូបិយប័ណ្ណនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏លេចធ្លោមួយរបស់អាស៊ី តំណាងឱ្យការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់រូបិយប័ណ្ណ។ ការជួញដូររបស់ Travelex មានន័យថា ប្រាក់រៀលឥឡូវនេះអាចរកបានដើម្បីជួញដូរជាមួយរូបិយប័ណ្ណផ្សេងទៀតនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារកណ្តាលកម្ពុជាបាននឹងកំពុងធ្វើការដើម្បីលើកកម្ពស់ប្រាក់រៀលជាមធ្យោបាយនៃការកែលម្អប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងស្ថិរភាពប្រកបដោយចីរភាព។ កាលពីដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសពីការពង្រីកការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារអន្តរជាតិ ដោយភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បាគងដែលមានមូលដ្ឋានលើ blockchain របស់ធនាគារទៅកាន់ធនាគារកណ្តាលផ្សេងទៀត និងអ្នកផ្តល់ប្រព័ន្ធទូទាត់ពាណិជ្ជកម្មសំខាន់ៗ បន្ទាប់ពីការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ជោគជ័យជាមួយប្រទេសថៃ។

សេចក្តីប្រកាសនេះក៏កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាបង្កើតគំនិតផ្តួចផ្តើមច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដែលមានបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងទំនាក់ទំនងឆ្លងព្រំដែន។ សេវាកម្មហិរញ្ញវត្ថុរវាងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសសិង្ហបុរី និងកម្ពុជា។

លោក Dragon Wang នាយកពាណិជ្ជកម្ម Travelex Asia មានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្ររូបិយបណ្ណជាតិរបស់កម្ពុជា និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ដោយបើកឱ្យមានការប្តូរប្រាក់រៀលនៅអាកាសយានដ្ឋាន Changi។ ការផ្តល់ប្រាក់រៀលនៅ Changi ជាដំបូង និងសំខាន់បំផុត ផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរទាំងទៅ និងមកពីប្រទេសកម្ពុជាមានភាពងាយស្រួលជាងមុនក្នុងការផ្លាស់ប្តូរប្រាក់រៀលជាងពេលមុនៗ។ យើង​ក៏​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​ផល​ប៉ះ​ពាល់​និង​លទ្ធភាព​របស់​ប្រាក់​រៀល។

ប្រភព៖ The Asian Banker

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង