រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញាជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅក្នុងនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច៕
