**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ

រដ្ឋបាលខេត្តក្រចេះ​ បេីកកិច្ចប្រជុំត្រៀមប្រារព្ធពិធីទិវាជាតិគ្រោះមហន្តរាយ​ ១៣​ តុលា​ ២០២៣

ភ្នំពេញ៖​ ឯកឧត្តម​ គង់​ គឹមនី​ អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​៥​ ខែតុលា​ ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រៀមប្រារព្ធពិធីទិវាជាតិគ្រោះមហន្តរាយ​ ១៣​តុលា​ ឆ្នាំ២០២៣​ ក្រោមប្រធានបទ​ “ព័ត៌មានអាចសង្រ្គោះជីវិតរបស់អ្នកពីគ្រោះមហន្តរាយ”​ និងកម្មវិធី​ផ្សព្វផ្សាយប្រព័ន្ធ១២៩៤​ ដែលប្រារព្ធឡេីងនៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២៣​ នៅបរិវេណសាលមហោស្រព។

ឯកឧត្តម​ គង់​ គឹមនី​ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជម្រុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ​ ឲ្យពន្លឿន​លេី​ការចែកលិខិតអញ្ជេីញ​មុខសញ្ញាអ្នកចូលរួម​ រៀបចំស្តង់​ ឬBoots សម្រាប់ការដាក់តាំងពិពណ៍ភូមិមួយ​ ផលិតផលមួយ​ របស់ប្រជាពលរដ្ឋ​ សម្រាប់ជាទស្សនីភាពដល់អ្នកចូលរួម​ក្នុងកម្មវិធី​ និងត្រូវត្រៀមលក្ខណៈទទួលខុសត្រូវការងាររបស់ខ្លួន​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

គូសបញ្ជាក់ដែលថា​ ទិវាជាតិគ្រោះមហន្តរាយ​ ១៣​ តុលា​ ឆ្នាំ២០២៣នេះ​ ត្រូវបានប្រារព្ធធ្វេីឡេីងនៅខេត្តក្រចេះក្រោមប្រធានបទ​ “ព័ត៌មានអាចសង្រ្គោះជីវិតរបស់អ្នកពីគ្រោះមហន្តរាយ”​ ក្នុងគោលបំណង​ លេីកកម្ពស់ជាសាធារណៈ​ ស្ដីពីផលប្រយោជន៍នៃការប្រេីប្រាស់ប្រព័ន្ធ​ ១២៩៤​ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈការចូលរួមរបស់សហគមន៍​ និងថ្នាក់ដឹកនាំដែលកំពុងអនិវត្តនៅថ្នាក់មូលដ្ឋានប្រកបដោយបរិយាបន្ន ៕

អត្ថបទដែលជាប់ទាក់ទង