**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

មន្ត្រីនគរបាលម្នាក់ និងគូស្នេហ៍ជាលក់ដូរតាមអនឡាញ សម្រចចិត្តបាញ់សម្លាប់ខ្លួនទាំង២នាក់ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ករណីធ្វើអត្តឃាតរវាងបុរសម្នាក់ជាមន្ត្រីនគរបាល និងនារីលក់ដូរលើអនឡាញ សង្ស័យស្នេហាមានឧបសគ្គស្មុគស្មាញខ្លាំង មិនអាចទៅមុខរួច ក៏សម្រចចិត្តបាញ់សម្លាប់ខ្លួនទាំង២នាក់តែម្តង។ សព (គ្រោងឆ្អឹង) រប​ស់ជនរងគ្រោះទាំង២នាក់ ត្រូវបានគេប្រទះឃើញ កាលពីល្ងាចថ្ងៃទី២៦​ ខែកញ្ញា ​ឆ្នាំ​២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង​ ឈិន ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ‌ជាបុរសឈ្មោះ ឆើត​ ឆវិន អាយុ៣០ឆ្នាំ មុខរបរនគរបាលជាតិ មានទីលំនៅភូមិ២​ សង្កាត់​វាលវង់​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឈឿង​ មួយឡេង អាយុ៣២ឆ្នាំ
មុខរបរលក់ដូរតាម online ទីលំនៅភូមិដើមគ​ សង្កាត់ដើមមាន​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

នៅកន្លែងកើតហេតុ គេប្រទះឃើញមានកាំភ្លើង​ខ្លី១ដើម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១គ្រាប់ គ្រាប់​កាំភ្លើង​ក្នុងប្រអប់មាន​៣៣គ្រាប់ បង់ចំនួន១ ​មាន៧គ្រាប់។

ស្រ្តីឈ្មោះ ឈឿង​ ធាវី​ ត្រូវជាបង​ស្រីបង្កើត​របស់ឈ្មោះ​ ឈឿង​ មួយឡេង បានបំភ្លឺថា ប្អូន​របស់ខ្លួនមាន​មុខរបរ​លក់ខោអាវ​អនឡាញ និង​មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយឈ្មោះ ឆើត ឆវិន​ ជាមន្ត្រី​នគរបាល​យូរឆ្នាំមកហើយ។ លុះថ្ងៃទី​៨​ ខែ​កញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង ​១៧.០០នាទី​ ជនរងគ្រោះបានឆាតតាម​ Messenger ប្រាប់ថា ជួយមើលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហើយ។ ខ្លួនបានសួរថា មានរឿងអ្វីតែ​ជនរងគ្រោះ​មិនប្រាប់ និងបានបិទ ទូរសព្ទ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣​ ខ្លួនបាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋា​បាល​បឹង​ទំពុន​២។ ​លុះថ្ងៃទី​២៦​ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង ១០៖៥០​នាទី​ព្រឹក ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមានអាខោន​ហ្វេសបុកឈ្មោះ​ pich pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃើញ​ សាកសពមនុស្សពីរនាក់​ នៅភូមិកោះកែវលើ ឃុំកោះកែវ​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ឮដូច្នេះ​ក៏បានបបួល​បង​ប្អូន​មកមើល ពេលមកដល់​បានពិ​និត្យថា ពិតជា​ប្អូនរបស់ខ្លួនពិត​ប្រាកដមែន។

ក្រោយពិនិត្យសាកសព សមត្ថកិច្ចបាន​ប្រគល់​ជូន​ក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង