**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់

មជ្ឈមណ្ឌលឯកសារកម្ពុជា ជួបជុំក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ដែលធ្វើការនៅតំបន់ដាច់ ស្រយាលនៅប្រទេសកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៦៨នាក់ ដែលកំពុងធ្វើការជាមួយអ្នករស់រានមានមានជីវិតពីរបបខ្មែរក្រហមនៅតាមតំបន់ដាច់ស្រយាលនៅប្រទេសកម្ពុជា រួមមានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ស្រុកវាលវែង ខេត្តពោធិ៍សាត់, ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និង ខេត្តតាកែវ។ ជំនួបនេះចាប់គឺពីថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងឲ្យអ្នកស្ម័គ្រកម្ពុជាស្គាល់ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅទីក្រុងភ្នំពេញ, បណ្ណាល័យសម្តេចម៉ែ និងចូលរួមសិក្ខាសាលា «ការចងក្រងឯកសារ និងការបញ្ចូលទិន្នន័យ» ។

នៅថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាដឹកនាំដោយលោក ព្រំ ផល្លា ជំនួយការគម្រោងសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានទៅទស្សនកិច្ចវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅជាយក្រុងភ្នំពេញ។ នៅទីនោះអ្នកស្ម័គ្រចិត្តកម្ពុជា បានឈ្វេងយល់ពីអំពីសង្រ្គាមស៊ីវិលនៅប្រទេសកម្ពុជា ដោយក្រុមឧទ្ទាមខ្មែរក្រហមដែលបានទៅប្រមូលម្តុំគ្នានៅតាមបណ្តោយព្រំដែនភាគខាងលិច បន្ទាប់ពីរបបនេះត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ រហូតដល់ដំណើរការចរចាបញ្ចប់សង្រ្គាមស៊ីវិលនៅប្រទេសកម្ពុជា និងការទទួលបាននូវសន្តិភាពទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នៅរសៀលថ្ងៃដដែល ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាបានទស្សនកិច្ច ព្រះបរមរាជរាំង ការិយាល័យកណ្តាលមជ្ឈមណ្ឌលឯកសារកម្ពុជា បណ្ណាល័យសម្តេចម៉ែ បន្ទាប់មកបានដើរទស្សនាអគារខ្ពស់ៗ ផ្សារទំនើប និងជីវភាពរស់នៅរបស់ប្រជាជននៅទីក្រុងភ្នំពេញ។

នៅថ្ងៃទីពីរ អ្នកស្ម័គ្រចិត្តកម្ពុជាបានចូលរួមសិក្ខាសាលាអំពី «ការចងក្រងឯកសារ និង ការបញ្ចូលទិន្នន័យ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់ត្រូវបានទទួលស្វាគមន៍ និងរាក់ទាក់ពីលោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា។

មុនចាប់ផ្តើមកម្មវិធីសិក្ខាសាលា ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាបានឡើងណែនាំខ្លួន និងប្រាប់អំពីកិច្ចការដែលខ្លួនកំពុងអនុវត្តរៀងៗខ្លួនដោយមានការសម្របសម្រួលពីលោក ព្រំ ផល្លា។

បន្ទាប់មកលោក រស់ សំពៅ នាយកបណ្ណាល័យសម្តេចម៉ែ និងជាប្រធានបណ្ណសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានឡើងធ្វើបង្ហាញអំពីការប្រមែប្រមូល ការចងក្រង ការថែរក្សា និងការផ្សព្វផ្សាយ។ លោក រស់ សំពៅ បានបន្ថែមថា ឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាមានពីរប្រភេទធំៗគឺ ១) ឯកសារខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និង ២) ឯកសារសិទ្ធិមនុស្ស គឺមុនឆ្នាំ១៩៧៥ និងក្រោយ ឆ្នាំ១៩៧៩ ដែលនៅក្នុងឯកសារធំៗទាំងពីខាងលើនេះ បែងចែកចេញជាប្រភេទឯកសារតូចៗផ្សេងទៀតដែលមជ្ឈមណ្ឌលឯកសារកម្ពុជាប្រមូលបា​ន និង​បានមកពីការបរិច្ចាករបស់សប្បុរសជន ដែលសរុបទាំងអស់មានចំនួនជាង១លានទំព័រ។

ឯកសារនៅមជ្ឈមណ្ឌលឯកសារត្រូវបានផ្តល់ទៅសាលាក្តីខ្មែរក្រហមដើម្បីជាភ័ស្តុតាងកាត់ទោសមេដឹកនាំខ្មែរក្រហម
តមកលោក ឆេង វ៉េង គឺជាប្រធានបណ្ណាល័យនៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឡើងធ្វើបទបង្ហាញអំពីការគ្រប់គ្រងសៀវភៅ និងចុះបញ្ជីសៀវភៅ ថា បណ្ណាល័យនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៨។ ដំបូងបណ្ណាល័យមជ្ឈមណ្ឌលឯកសារកម្ពុជាមានសៀវភៅតែ២០០ក្បាលតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន សៀវភៅ បានកើនឡើងជាង៣០០០ក្បាល។​ ការចុះបញ្ជីសៀវ ត្រូវបានបែងចែកជា១០ក្រុមធំៗ និងកំណត់ដោយលំដាប់លេខ ដូចតទៅគឺ ៖ ១) ស្នាដៃទូទៅ ពីលេខ 000–0៩៩, ២) ទស្សនវិទ្យា និងចិត្តវិទ្យា ពីលេខ១00 ដល់លេខ ១៩៩,  ៣) សាសនា ពីលេខ ២00 ដល់លេខ ២៩៩, ៤) វិទ្យាសាស្ត្រសង្គម ពីលេខ ៣00 ដល់ លេខ ៣៩៩, ៥) ភាសា ពីលេខ ៤00 ដល់លេខ ៤៩៩, ៦) វិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យា ពីលេខ ៥00 ដល់លេខ ៥៩៩​​, ៧) បច្ចេកវិទ្យា ពីលេខ៦00 ដល់លេខ ៦៩៩, ៨) សិល្បៈ ពីលេខ ៧០០ ដល់លេខ ៧៩៩, ៩) អក្សរសាស្រ្ត និងវោហាសាស្រ្ត ពីលេខ ៨00 ដល់លេខ ៨៩៩ ១០) ប្រវត្តិសាស្ត្រ – ជីវប្រវត្តិ និងភូមិសាស្ត្រ ពីលេខ ៩០០ ដល់លេខ ៩៩៩ ។

លោក ឆេង វ៉េង លើកឡើងថា ការចុះបញ្ជីសៀវភៅគឺជាកិច្ចដែលត្រូវយកចិត្តដាក់ព្រោះអ្នកចុះបញ្ជីត្រូវអានខ្លឹមសារនៅក្នុងសៀវភៅទាំងអស់ដើម្បីងាយស្រួលចុះលេខរៀងទៅតាមក្រុមសៀវភៅ។ ការយល់ដឹងអំពីការចុះបញ្ជីសៀវភៅគឺមានសារសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកសរសេរសៀវភៅ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតដែលកំពុងសិក្សានៅតាមសា​កលវិទ្យាល័យនៅក្នុងស្រុក និងនៅបរទេស៕

អត្ថបទដែលជាប់ទាក់ទង