**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

ឯកឧត្ដម គង់ សោភ័ណ្ឌ ជំរុញដល់សមាជិក សមាជិកាសាខា រកសប្បុរសជននានា ចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានា ក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានជំរុញដល់សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត សូមគៀងគររកសប្បុរសជននានា ក្នុងការចូលរួមឧបត្ថម្ភការងារមនុស្សធម៌ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានាដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញបែបនេះក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាកាកបទក្រហមកម្ពុជាខេត្ត។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សាខា លើការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងការលំបាក ប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹង និងប្រជាពលរដ្ឋដែលទទួលរកនូវគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល គឺដោយមានការចូលរួមឧបត្ថម្ភពីលោកលោកស្រីដែលជា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយនឹងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភទាំង សម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគនានា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនានានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការ ក៏បានសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តគៀងគររកសប្បុរសជននានាជួយឧបត្ថម្ភនិងគាំទ្រដល់សកម្មភាពរបស់សាខាលើការងារមនុស្សធម៌បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង