មូលនិធិជាតិជំនួយសង្គម នឹងបើកប្រាក់ជូន អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ប្រចាំខែមេសា និងប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១២ មេសាតទៅ

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែមេសា ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក និងប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

