**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ជំរុញឲ្យអាជ្ញាធរខេត្តកណ្ដាល ខិតខំដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារនានារបស់ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យអាជ្ញាធរខេត្តកណ្ដាលខិតខំដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានារបស់ពលរដ្ឋឲ្យបានល្អប្រសើរបំផុត។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមអគ្គបណ្ឌិតបានថ្លែងជំរុញបន្ថែមថា ដើម្បីមានប្រសិទ្ធភាពក្នុងការដោះស្រាយជូនពលរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់តាំងមន្ត្រីដើម្បីសហការរៀបចំវេទិកាសាធារណៈជាមួយប្រជាជន, ហ្វឹកហ្វឺនមន្ត្រីឲ្យចុះជាប់ជាមួយ ប្រជាពលរដ្ឋឲ្យចេះទទួល ដោះស្រាយសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់ទុកការងារនេះជាការងារអាទិភាពប្រចាំថ្ងៃនៃរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្តាល, ត្រូវសហការ និងជំរុញប្រជាពលរដ្ឋឲ្យមកធ្វើ អត្តសញ្ញាណប័ណ្ណ ទុតិយាតា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងជំរុញអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងសហការឲ្យបានជិតស្និទ្ធជាមួយ អាជ្ញាធររៀបចំការបោះឆ្នោត ដើម្បីលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។

ឯកឧត្ដមអគ្គបណ្ឌិតក៏បានផ្ដាំផ្ញើពីបញ្ហាព្រំដែនផងដែរ គឺត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ, បង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមព្រំដែន, ការចេញចូលរវាងពលរដ្ឋទាំង២ប្រទេសគឺត្រូវក្រោមការត្រួតពិនិត្យស្របតាមច្បាប់, ហាមពលរដ្ឋពីការជួលដីឲ្យជនបរទេសនៅតាមព្រុំដែន, ទំនិញចេញ-ចូល ត្រូវតែក្ដាប់ឲ្យច្បាស់លាស់លើការបង់ពន្ធជូនរដ្ឋ, មិនត្រូវឲ្យមានទំនិញគេចពន្ធជាដាច់ខាត, ថែទាំបង្គោលព្រំដែនឲ្យបានល្អ, ការពារធនធានធម្មជាតិ, ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរប្រទេសជិតខាង, ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មសុខាភិបាលអប់រំទំនិញកសិផលនិងវិស័យផ្សេងៗទៀត ដែលមានផលប្រយោជនសម្រាប់ប្រជាជូនដែលរស់នៅតាមតំបន់ព្រំដែន។

ជាមួយគ្នានេះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាព រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការជំរុញ គាំទ្រដល់ការ អភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ការបណ្តុះបណ្តាលត្រូវបានអនុវត្តជាប្រចាំក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការគ្រប់ថ្នាក់។ រដ្ឋបាលខេត្ត ក៏បានគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនានា ដើម្បីឱ្យប្រជាពលរដ្ឋឆាប់ទទួលបានចំណេះធ្វើ សមស្របនឹង តម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់គាំទ្រយ៉ាងខ្លាំង ដល់វិស័យអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់វិទ្យាល័យ ដែលបានធ្វើ ឱ្យអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការកើនឡើងជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង