**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

ឯកឧត្តម សាយ សំអាល់៖ ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ការសម្រេចចិត្តដ៏ត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំបិតត្រាំង ឃុំរាម ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសហីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានសម្ដែងនូវការអបអរសាទរដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមរស់ជាមួយប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ និងដែលបានលះបង់ និងបានរួមគ្នាកសាងសង្គមកម្ពុជា តាំងពីចំណុចសូន្យ ឆ្ពោះទៅវឌ្ឍនាភាព និងក្ដីសង្ឃឹម រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។ កម្រិតជីវភាពប្រជាពលរដ្ឋ គុណភាពជីវិតកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ស្ដែងចេញតាមរយៈកំណើនសេដ្ឋកិច្ចជាង២ទស្សវត្សជាប់ៗគ្នាក្នុងរង្វង់៧,៥% និងការលេចចេញនូវសមិទ្ធផលជាតិធំៗជាច្រើន ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជា។

ឯកឧត្តម បានគូសបញ្ជាក់ថា ចំណុចយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបានដាច់ខាត សន្ដិភាព។ សន្ដិភាព គឺតម្លៃស្នូល អាចឲ្យកម្ពុជាយើងបន្តដំណើរ កសាងនូវវិបុលភាពសង្គម មានសិទ្ធិសេរីភាពនិងការរស់រានមានជីវិត មានការអភិវឌ្ឍប្រទេស និងមានអ្វីៗគ្រប់យ៉ាង។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោយបាយ។

ទន្ទឹមនេះដែរ ឯកឧត្តមបានក្រើនរម្លឹកថា ក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវចេះស្វែងយល់នូវស្ថានភាពវិវឌ្ឍន៍សកល និងស្ថានភាពសង្គមកម្ពុជាយើងផ្ទាល់ ថាតើយើងស្ថិតនៅចំណុចណា ហើយតើយើងគួរធ្វើអ្វីខ្លះទៅថ្ងៃមុខ និងជៀសវាងការញាក់ខ្សែពីក្រុមណាមួយដែលនាំឲ្យបង្អាក់ដំណើរកម្ពុជា ឬខូចឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តម សាយ សំអាល់ ក៏បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារនៅហ្នឹងមូលដ្ឋាន ដែលបានលះបង់ ចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ ដែលជាក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង