**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក

ឯកឧត្ដម ហ៊ុន ម៉ាណែត អំពាវនាវឲ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានអំពាវនាវឲ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការអំពាវនាវរបស់ឯកឧត្ដមបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣
របស់គណៈកម្មការ ក.២៦.១៣ ទីស្នាក់ការគណបក្សប្រជាជន កម្ពុជារាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែតនៃកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ហើយខណៈដែលការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់កំណត់ពេលវេលាបញ្ចប់ច្បាស់លាស់នៅឡើយ។

ឯកឧត្ដមបន្តថា ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល, (២) ជោគជ័យដ៏ត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, (៣) ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើនបានប្រមាណ ៦,៦% ក្នុងឆ្នាំ២០២៣, (៤) ការធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គមកិច្ច, (៥) ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ខែមករា ឆ្នាំ២០២៣ នេះ ព្រមជាមួយនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរដល់ ២០០ USD ផងដែរ, (៦) ប្រក្រតីភាពនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សតាមគន្លងនីតិរដ្ឋ ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, (៧) ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនមកពីក្នុងតំបន់ និងក្រៅតំបន់។ ពិតណាស់ និយាយក្នុងក្របខ័ណ្ឌជារួម, សមិទ្ធផលទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក៏ដូចជាសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។

ជាមួយគ្នានោះឯកឧត្ដម បណ្ឌិត បានអំពាវនាវឲ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងសម្រេចភារកិច្ច ទាំងលើការងារស្នូល និងការងារបក្ស សំដៅធ្វើយ៉ាងណាថែរក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាដំណើរការអភិវឌ្ឍន៍ទៅមុខរបស់ប្រទេសជាតិយើង ដែលកំពុងតែបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង