**គណៈកម្មាធិការវិនិយោគកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន៣**ទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា**សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក**តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា

បទវិភាគ៖ ហេតុអ្វីបានជាប្រទេសចិនទើបសម្រេចចិត្តលុបចោលវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង ?

 
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ជំងឺកូវីដ-១៩បានរាតត្បាតនៅទូទាំងពិភពលោកអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ។ ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅនេះ ជំងឺនេះត្រូវបានចាត់ទុកថាជាជំងឺរាតត្បាតសកល ដែលគិតមកទល់បច្ចុប្បន្នបានឆក់យកអាយុជីវិតរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅ ។
 
ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលខ្លាំងមក ប្រទេសចិនបានចាត់វិធានការបង្ការនិងគ្រប់គ្រងដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចេញទៅបរទេសនិងករណីឆ្លងដែលនាំចូលពីបរទេស វិធានការទាំងនេះបានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិននិងជនបរទេសដែលស្នាក់នៅប្រទេសចិនអស់រយៈពេលជិត ៣ ឆ្នាំកន្លងមក ។
 
យ៉ាងណាមិញ ចាប់ពីចូលឆ្នាំ ២០២២ នេះមក ប្រទេសនានាលើពិភពលោកបានលុបចោលវិធានការតឹងរ៉ឹងសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ដោយផ្អែកតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន ។ ប៉ុន្តែក្នុងនោះ គេសង្កេតឃើញថាប្រទេសចិននៅតែមានវិធានការគ្រប់គ្រងតឹងរ៉ឹងជាងបណ្តាប្រទេសនានា ។
 
ហេតុអ្វីបានជាប្រទេសចិនមានវិធានការគ្រប់គ្រងជំងឺឆ្លងតឹងរ៉ឹងជាងបណ្តាប្រទេសនានា ? ជាបឋម យើងមកមើលពីសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន ។ ប្រទេសចិនមានចំនួនប្រជាជន ១.៤០០ លាននាក់ ដែលជាចំនួនប្រជាជនច្រើនជាងគេបង្អស់លើពិភពលោក ។ ស្របនឹងការវិវឌ្ឍរីកចម្រើននៃប្រទេសជាតិ លក្ខខណ្ឌជីវភាពរស់នៅ និងសុខាភិបាលជាដើមត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ អាស្រ័យហេតុនេះ អាយុកាលគិតជាមធ្យមរបស់ប្រជាជនក៏កាន់តែកើនឡើង ដែលនាំឱ្យសង្គមចិនមានមនុស្សវ័យជរាច្រើន ។ ដោយសារកតា្តសុខភាពដូចជាមនុស្សវ័យជរាច្រើនតែមានជំងឺប្រចាំកាយជាដើម ដូច្នេះប្រសិនបើឆ្លងជំងឺកូវីដ-១៩ នោះភាគច្រើននឹងមានអាការៈធ្ងន់ ដែលសឹងតែអាចប៉ះពាល់ដល់អាយុជីវិតទៀតផង ។
 
លើសពីនេះ កាលពីពេលកន្លងទៅ អត្រាចាក់វ៉ាក់សាំងនៅមិនទាន់អាចបង្កើតបានជា«របាំងភាពស៊ាំ»ក្នុងសង្គមដែលសមល្មមនឹងការលុបចោលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយតឹងរ៉ឹងនោះឡើយ ។ ម៉្យាងទៀត បទពិសោធនៃករណីឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ-១៩នៅក្រុងវូហាន កាលពីគ្រាដំបូងជាមេរៀនជាក់ស្តែងដែលមិនអនុញ្ញាតឱ្យធ្វេសប្រហែលក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាដាច់ខាត ។
 
ទីពីរ យើងមកមើលពីដំណើរវិវត្តន៍នៃវីរុសកូវីដ-១៩ ។ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលជាសកលមក វីរុសនេះបានបំប្លែងខ្លួនជាបន្តបន្ទាប់ ដែលនាំមកនូវភាពលំបាកនិងភាពស្មុគស្មាញក្នុងការបង្ការនិងព្យាបាល ។ មិនថាឱសថព្យាបាលឬក៏វ៉ាក់សាំងក្តី សុទ្ធតែអាចនឹងបាត់បង់ប្រសិទ្ធភាពខ្លះៗនៅពេលប្រឈមនឹងវីរុសបំប្លែងថ្មី ។ អាស្រ័យហេតុនេះ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងត្រូវមើលតាមសភាពការណ៍នៃដំណើរវិវត្តន៍ជាក់ស្តែងរបស់ជំងឺឆ្លង ។
 
អ្វីដែលគួរឱ្យកត់សម្គាល់ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ប្រទេសចិនបានដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩«១០ខ»ថ្មី ដែលជាវិធានការ«បន្ធូរដៃ»បំផុតចាប់តាំងពីការផ្ទុះរាលដាលជំងឺកូវីដ-១៩នៅប្រទេសចិនមក ឬអាចនិយាយបានថាវាជាវិធានការគ្រប់គ្រងជំងឺឆ្លងធម្មតា ។ ចុះហេតុអ្វីបានជាប្រទេសចិនទើបសម្រេចចិត្តដាក់ចេញវិធានការ«បន្ធូរដៃ»បែបនេះ ?
 
ជាបឋម តាមរយៈការសិក្សាតាមវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់បំផុតឃើញថា ប្រភេទជំងឺកូវីដ-១៩បំប្លែងថ្មី ដែលកំពុងឆ្លងរាលដាលនៅប្រទេសចិនបច្ចុប្បន្នលែងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋទៀតហើយ ពោលគឺករណីឆ្លងជាង ៩០% សុទ្ធតែជាករណីគ្មានរោគសញ្ញាឬមានអាការៈស្រាល ដែលមិនបាច់ព្យាបាលឬគ្រាន់តែប្រើឱសថតែ៥-៦ថ្ងៃនឹងអាចជាសះស្បើយបាន ។
 
ទីពីរគឺពេលវេលាសមស្រប ។ បច្ចុប្បន្ន អត្រាចាក់វ៉ាក់សាំងនៅទូទាំងប្រទេសចិនមានចំនួនជាង ៣.៤០០ លានដូស ដែលបានក្លាយជាខែលការពារសុខភាពប្រជាជន ។ ម៉្យាងវិញទៀត សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏មានភាពចាស់ទុំច្រើន ឯការព្យាបាលក៏ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ដូចនេះវាជាខណៈពេលសមស្របសម្រាប់ការ«បន្ធូរដៃ» ។
 
អ្វីដែលគួរកត់កម្គាល់ ក្រោយពេល«បន្ធូរដៃ»ចំពោះវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ មិនបានប៉ុន្មានថ្ងៃផង ករណីឆ្លងនៅទូទៅប្រទេសចិនក៏បានហក់ឡើងយ៉ាងខ្លាំង ដែលសុទ្ធសឹងតែជាករណីគ្មានរោគសញ្ញាឬមានអាការៈស្រាល ឯការផ្គត់ផ្គង់ឱសថព្យាបាលក៏ផ្តើមមានសម្ពាធជាងមុនច្រើន ។ ត្រង់នេះយើងអាចគិតប្រមើលថា ចុះបើក្នុងករណីដែលវីរុសកូវីដ-១៩ នៅតែបង្កឱ្យមានជំងឺធ្ងន់ សឹងតែមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹងដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លងទេនោះ តើនឹងមានប្រជាជនប៉ុន្មាននាក់ដែលត្រូវបាត់បង់ជីវិតដោយសារជំងឺឆ្លង ? អាស្រ័យហេតុនេះ ការអនុលោមតាមសភាពការណ៍វិវត្តន៍ជាក់ស្តែងនៃជំងឺឆ្លង ហើយដាក់ចេញវិធានការរស់រវើកផ្អែកតាមការសិក្សាតាមវិទ្យាសាស្ត្រ ទើបអាចការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយទាន់ពេលវេលាបាន ។
រឿងពិតជាក់ស្តែងបានសបង្ហាញថា កម្មវត្ថុនៃវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនដែល«តម្កល់ទុកអាយុជីវិតប្រជាជនជាស្នូល តម្កល់ទុកសុខភាពប្រជាជនជាចម្បង»បានការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិននិងជនបរទេសដែលស្នាក់នៅប្រទេសចិនអស់រយៈពេល ៣ ឆ្នាំមកហើយ ។ យើងក៏សង្កេតឃើញដែរថា ចាប់ពីការបិទខ្ទប់ទីក្រុងដែលមានករណីឆ្លងច្រើន ដល់ការបិទខ្ទប់សហគមន៍រស់នៅដែលមានករណីឆ្លង រហូតដល់ការលុបចោលវិធានការបិទខ្ទប់ , ចាប់ពីការធ្វើចត្តាឡីស័កនៅកន្លែងប្រមូលផ្តុំធ្វើចត្តាឡីស័ក ដល់ការអនុញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ រហូតដល់ការលុបចោលវិធានការធ្វើចត្តាឡីស័ក , ចាប់ពីការធ្វើតេស្តកូវីដមួយថ្ងៃម្តង ដល់ការធ្វើតេស្ត ៣ ថ្ងៃម្តង រហូតដល់ការលុបចោលការធ្វើតេស្ត ។ល។ វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិនបានកែសម្រួលទៅតាមសភាពជាក់ស្តែងនិងចំគោលដៅ ។
 
អ្វីដែលគួរបញ្ជាក់គឺ ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ ប្រទេសចិននឹងកែសម្រួលកម្រិតបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ពីថ្នាក់ A មកថ្នាក់ B ដែលមានន័យថា ជំងឺកូវីដ-១៩លែងជាជំងឺរាតត្បាតដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាជនទៀតហើយ ហើយការប្រាស្រ័យទាក់ទងរវាងប្រជាជនចិននិងបណ្តាប្រទេសនានាក៏នឹងវិលទៅរកប្រក្រតីភាពដូចមុនពេលផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ជាបណ្តើរៗផងដែរ ។
 
៣ ឆ្នាំកន្លងមកនេះ ពិភពលោកបានរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ដែលជាជំងឺរាតត្បាតសកល ហើយទទួលបានផ្លែផ្កាជាច្រើន ។ យើងអាចជឿជាក់បានថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសលើសកលលោក នៅចុងបំផុត គំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពីការរួមគ្នាបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិមុខជាអាចសម្រេចបានជាក់ជាពុំខាន ៕ (អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)
អត្ថបទដែលជាប់ទាក់ទង