**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ

បទវិភាគ៖ពួតដៃគ្នា រួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ

ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត  ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំលើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កាដែលមាននិមិត្តសញ្ញាបំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ដែលបានត្រួសត្រាយដំណាក់កាលថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ សេដ្ឋកិច្ចសកលមានភាពថមថយចុះកាន់តែលេចធ្លោ ជាពិសេស សន្តិសុខខាងស្បៀងអាហារនិងថាមពលបានរំខានដល់ពិភពលោកទាំងមូល ។ ដូច្នេះ ភាគីទាំងបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ដើម្បីនាំមកនូវឱកាសថ្មីដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ ។
តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងធ្វើជាដៃគូយុទ្ធសាស្ត្របែបណា ? ទាក់ទិននឹងរឿងនេះ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺធ្វើជាដៃគូរួមគ្នាជំរុញសាមគ្គីភាព រួមគ្នាស្វែងរកការអភិវឌ្ឍ  រួមគ្នាគាំពារសន្តិសុខ និងរួមគ្នាផ្សព្វផ្សាយអរិយធម៌ ។ គំនិតផ្តួចផ្តើម៤ចំណុចនេះ បានផ្តោតសំខាន់លើទំនុកចិត្តគ្នាខាងនយោបាយផង ហើយក៏ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍនិងសន្តិសុខផងដែរ  ដោយឈរលើមុំរួមចំណែកដល់វឌ្ឍនភាពនិងអរិយធម៌របស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។
ជាបន្តទៀត  តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រនឹងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងតាមរបៀបយ៉ាងណា? ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រធ្វើកិច្ចខិតខំប្រឹងប្រែងលើវិស័យដូចតទៅ ៖ បង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបតិ្តការថាមពល ជំរុញការវិវឌ្ឍរីកចម្រើនថ្មីនៃកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនិងវិនិយោគ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រេចបាននូវការវាយទម្លុះថ្មីលើកិច្ចសហប្រតិបតិ្តការអវកាស និងបង្កើតចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបតិ្តការលើវិស័យភាសានិងវប្បធម៌ ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងបន្តនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិរាវពីប្រទេសអារ៉ាប់ឈូងសមុទ្រជាបន្តបន្ទាប់  ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា នឹងបង្កើតនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេសថាមពលស្អាតនិងកាបូនទាប ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យធំនិង cloud computing  បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេស៥Gនិង៦G ជាដើម ប្រការនេះមិនត្រឹមតែបានគ្រោងទិសដៅនៃកិច្ចសហប្រតិបតិ្តការថាមពលក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់កិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកទេសខ្ពស់រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រឡើងដល់កម្រិតថ្មី ព្រមទាំងបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចនិងសង្គមរបស់ភាគីទាំងពីរផងដែរ  ។
សុភាសិតអារ៉ាប់មួយបានលើកឡើងថា “ដើរដោយខ្លួនឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ” រីឯប្រជាជនចិនក៏តែងតែនិយាយថា “មានមិត្តភក្តិច្រើននឹងដើរតាមផ្លូវកាន់តែរលូន ” ។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវតិ្តសាស្ត្រ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ពិតជានឹងមានភាពរស់រវើកកាន់តែខ្លាំងជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង