**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

មន្ត្រីតំបន់ការពារទេសភាពអាងត្រពាំងថ្មថា វត្តមានសត្វស្លាបពងកូនបានកើន ,ឯមច្ឆជាតិក៏សម្បូរ តែបទល្មើសក៏កើតដែរ

ភ្នំពេញ៖ ​នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្ត្រឃុំប៉ោយចារនិងឃុំពន្លៃស្រុក ភ្នំស្រុក វត្តមានសត្វស្លាបចម្រុះពងកូនបានកើន ,ឯមច្ឆជាតិក៏សម្បូរ ប៉ុន្តែបទល្មើសនេសាទក៏កើតឡើងដែរ ។នេះបើតាមលោកអាក់ ភារី ប្រធានទីស្នាក់ការតំបន់ការពារទេសភាពអាងត្រពាំងថ្មប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២  ។

លោកបានបញ្ជាក់ថា មកទល់ពាក់កណ្តាលខែធ្នូនេះ  សត្វស្លាបគោកនិងសត្វស្លាបទឹកពងកូននៅនឹងតំបន់អាងត្រពាំងថ្ម បានកើនឡើង។សត្វស្លាបទាំងនោះ មានដូចជាទុងប្រផេះ ក្អែកទឹក   ចង្កៀលខ្យង ស្មោញ ទាកាប៉ាព្រៃក្បាលឆ្នូតស ឬទាក្រាប់    ទាកាប៉ាព្រៃ ទាកាបព្រៃ ក្នុងចំណោមសត្វស្លាបចំនួន១៨២ប្រភេទនៅតំបន់នេះ ។

លោកអាក់ ភារី បានបន្តថា ប៉ុន្តែសត្វក្រៀលក្បាលក្រហមដែលជាសត្វកម្រជិតផុតពូជនិងមានតម្លៃបំផុតទើបតែមានវត្តមាន២ក្បាលប៉ុណ្ណោះ ព្រោះសត្វនេះមានសំបុកនិងបានពងកូននៅក្នុងព្រៃឯខេត្តព្រះវិហារ ហើយវានឹងចូលមកអាងត្រពាំងថ្មនាពេលទឹកសម្រកនាខែកុម្ភ:តទៅ ។
ចំណែក សត្វម្រឹគវិញ មានវត្តមានរមាំង  ឈ្លូសនិងស្មាន(ឆ្កៃព្រៃរោមក្រាស់) នៅព្រៃសហគមន៍កូនខ្លែង ក៏បានកើនដែរ ។

រីឯពពួកមច្ឆាជាតិវិញ លោកនិយាយថា បានសម្បូរនិងកើនឡើងលើសមុនៗ ។ នោះមកពីកត្តាអាកាសធាតុនិងរបបទឹកនិងជាពិសេស បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញក្នុងទិវាមច្ឆាជាតិ០១កក្កដា២០២២ បានព្រលែងកូនត្រីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងអាងត្រពាំងថ្ម។ចំពោះភស្តុតាងដែលការពារសំអាងនេះ  លោកថា ដោយសារការនេសាទបានត្រីច្រើនៗ ហើយមានប្រភេទត្រីចម្រុះ ។

ជាមួយគ្នានោះ លោកអាក់ ភារី បានត្អូញត្អែរថា ទន្ទឹមនឹងនេះ  ក៏មានបទល្មើសឆក់ត្រីនិងការនេសាទខុសច្បាប់ក៏កើតមានច្រើនដែរ៕

អត្ថបទដែលជាប់ទាក់ទង