**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

បុរសម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ ! បែជាគេប្រទះ ឃើញ សា.ក.សព.សល់តែ.គ្រោ.ង.ឆ្អឹ.ង សង្ស័យថា ជាករណី…

ភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា សាកសពដែលឃើញតែគ្រោងឆ្អឹងនោះ ត្រូវគេស្គាល់ថា ឈ្មោះ យន់ រីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក។ ហើយសាកសពបុរសរូបនេះ ត្រូវបានអ្នកធ្វើចំការប្រទះឃើញនៅពេលដែលគាត់ទៅមើលចំការ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញសល់តែគ្រោងឆ្អឹងនៅកណ្ដាលចំការដំឡូងមីមួយកន្លែង បង្កឱ្យមានការភ្ញាក់ ផ្អើល កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរល្ហុង ឃុំអូររំដូល ស្រុកភ្នំព្រឹក ក្រោយពីបុរសរូបនេះ មានទំនាស់ជាមួយគូដណ្ដឹង ហើយក៏បានបាត់ដំណឹងពីផ្ទះអស់រយៈជាងមួយខែកន្លងទៅនេះ តែសមត្ថកិច្ចពុំទាន់ធ្វើការសន្និដ្ឋានបែបណានោះទេ ព្រោះមន្ត្រីបច្ចេកទេសកំពុងតែពិនិត្យនៅឡើយ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ថានភាពសាកស.ពជនរងគ្រោះ គឺនៅសល់តែគ្រោងឆ្នឹង បានដេកស្លាប់នៅក្នុងចំការដំឡូងមីក្បែរជើងភ្នំ តែបាត់ប្រអប់ជើងទាំងសងខាងទៅហើយ។ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានគូដណ្ដឹងជិតដល់ថ្ងៃចូលរោងការទៅហើយ។ ហើយជនរងគ្រោះបានបាត់ដំណឹងពីផ្ទះជាងមួយខែកន្លងមកហើយ មុនពេលប្រទះឃើញក្លាយជាសាកស.ពនៅក្នុងចំការដំឡូមីនេះ តែសាច់ញាតិមិនបានប្រាប់ពីមូលហេតុដែលនាំឲ្យជនរងគ្រោះចាកចេញពីផ្ទះនោះទេ។ សាច់ញាតិជនរងគ្រោះ ត្រូវបានគេស្រង់សំដីថា យន់ រីណា បានបាត់ខ្លួនពីផ្ទះតាំងពីយប់ថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ហើយគ្មានដំណឹងទេ សូម្បីតែទូរស័ព្ទក៏មិនអាចទំនាក់ទំនងបានដែរ។ ក្រោយពីគ្មានដំណឹង ក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាល អំពីការបាត់ដំណឹងនេះ។ លុះនៅរសៀលថ្ងៃទី១០ ខែធ្នូ ស្រាប់តែមានគេផ្ដល់ដំណឹងថា គេបានប្រទះឃើញឈ្មោះ រីណា ស្លា.ប់សល់តែគ្រោងឆ្អឹងនៅក្នុងចំការដំឡូង ក្បែរជើងត្រង់ចំណុចខាងលើ ទើបមានការភ្ញាក់ផ្អើលទៅមើល គឺពិតជាឈ្មោះ រីណា មែន។
លោក ហេង បារាំង អធិការស្រុកភ្នំព្រឹក បានថ្លែងប្រាប់ថា ក្រោយពីបាត់ខ្លួនដំបូង ក្រុមគ្រួសារជនរងគ្រោះពិតជាបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវមែន តែកាលណោះយើងមិនដឹងពីមូលហេតុនៃការបាត់ដំណឹងនេះទេ សូម្បីតែក្រុមគ្រួសារក៏មិនបាននិយាយច្បាស់លាស់ដែរ។ ចាប់តាំងពីថ្ងៃបាត់ខ្លួន គឺជនរងគ្រោះគ្មានដំណឹងរហូត។ លុះនៅរសៀលថ្ងៃទី១០ ខែធ្នូនេះ ស្រាប់តែឈ្មោះរីណា ត្រូវអ្នកធ្វើចំការប្រទះឃើញក្លាយជាសាកសពសល់តែគ្រោងឆ្អឹងនៅក្នុងចំការដំឡូងទៅហើយ។

ក្រុមគ្រួសារជនរងគ្រោះ ហាក់ពុំដឹងពីមូលហេតុដែលនាំឲ្យជនរងគ្រោះចាកចេញពីផ្ទះបាត់ដំណឹងសូន្យឈឹងនោះទេ។ ប៉ុន្តែបើតាមនារីដែលជាគូដណ្ដឹងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃទី៣១ ខែតុលា (ថ្ងៃបាត់ខ្លួន) គូដណ្ដឹងរបស់នាង (ជនរងគ្រោះ) បានមកជួបនាង ហើយពេលនោះក៏មានការទាស់ពាក្យសំដីគ្នាមួយប្រាវផង។
លោកអធិការរូបនេះ បានស្រង់សំដីគូរដណ្ដឹងជនរងគ្រោះទៀតថា ក្រោយពីមានជម្លោះគ្នារួច គូដណ្ដឹងរបស់នាងហាក់ខឹងសម្បា រួចក៏ចាកចេញទៅបាត់រហូត។ ក្រោយមក នាងក៏បានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ តែទូរស័ព្ទគូដណ្ដឹងរបស់នាងត្រូវបានបិទទាក់ទងមិនបានឡើយ រហូតដល់ថ្ងៃទី១០ ខែធ្នូនេះ ស្រាប់តែគេប្រទះឃើញស្លា.ប់នៅក្នុងចំការដំឡូងតែម្តង។

យ៉ាងណាក្ដី នៅព្រឹកថ្ងៃទី១១ ខែធ្នូ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកស.ព និងកន្លែងកើតហេតុ។លោក ហេង បារាំង បានបញ្ជាក់ថា ស្ថានភាពសាកសពនៅសល់តែគ្រោងឆ្អឹង តែបាត់ប្រអប់ជើងទាំងសងខាង។ ប៉ុន្តែលោកមិនទាន់ហ៊ានសន្និដ្ឋានបែបណាអំពីមូលហេតុ នៃការស្លា.ប់របស់ជនរងគ្រោះរូបនេះនៅឡើយទេ។ ព្រោះពេលនេះ មន្ត្រីបច្ចេកទេសកំពុងតែពិនិត្យ និងធ្វើកោសល្យវិច័យនៅឡើយ។ ប៉ុន្តែលោកបានបញ្ជាក់ថា នៅកន្លែងកើតហេតុ ពុំមានបន្សល់ទុកវត្ថុតាងដែលគួរឲ្យសង្ស័យទេ ក្រៅពីគ្រោងឆ្អឹងសាកស.ព។

ព័ត៌មានបឋមចុងក្រោយ ត្រូវបានគេបង្ហើបឲ្យដឹងថា ជនរងគ្រោះមានបាក់ភ្លៅមួយចំហៀង ដែលគេសង្ស័យអាចជាអំពើឃាតកម្មសម្លាប់ រួចដឹកសាកសពយកទៅបោះចោលក្បែរជើងភ្នំនោះ៕

អត្ថបទដែលជាប់ទាក់ទង