**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់

ចិនជាប្រទេសខ្លាំងពូកែខាងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ដើម្បីបន្តការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិនចំពោះក្តីសុបិននៃលំហអាកាសប្រយោជន៍បម្រើដល់សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ លោក ស៊ី ជីនភីង អគ្គលេខាធិកាបក្សកុម្មុយនីស្តចិនបានចង្អុលបង្ហាញថា«ការស្វែងយល់ពីសកលលោកដ៏ធំទូលាយ ការអភិវឌ្ឍឧស្សាហកម្មអវកាស និងការកសាងដ៏រឹងមាំប្រទេសអវកាស» ហើយវណ្ណកម្មវិទ្យាសាស្រ្តជាច្រើនរបស់ចិនរួមមានរ៉ូបូអាវកាសចិនដែលបានដោតទង់ជាតិចិននៅលើឋានព្រះចន្ទ នាវាមុជទឹកតូចមួយបើកដោយអ្នកវិទ្យាសាស្រ្តបានចុះដល់បាតសមុទ្រជម្រៅ១០ ពាន់ម៉ែត្រ ក្រុមអ្នកស្រាវជ្រាវចិនកាលពីឆ្នាំ២០២១បានបង្កើតនូវquantum computerដែលអាចគិតលេខ ១០០០០០០ លានដងលឿនជាង super computer ហើយវាលស្រែក្នុងរដូវច្រូតកាត់របស់ចិនដែលប្រើគ្រឿងចក្រ គ្រឿងយន្ត ដោយមិនឱ្យកសិករមមាញឹកនៅវាលស្រែ ។ នេះមិនរាល់ដល់កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ «យន្តហោះX2 ឬរថយន្តហោះ» ផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះធ្វើការឆ្ពោះទៅរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ យន្តហោះ X2 គឺជាយន្តហោះសម្រាប់ចុះចតបញ្ឈរដែលមានកៅអីពីរ ដែលអាចហោះបានដោយម៉ាស៊ីនចំនួនប្រាំបី ដែលពីរនៅជ្រុងនីមួយៗនៃរថយន្ត។ ការហោះហើរសាកល្បងរយៈពេល៩០នាទីរបស់យន្តហោះX2ដោយគ្មានមនុស្សបើក ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតរបស់រថយន្តហោះនេះថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។
ដើម្បីផលប្រយោជន៍របស់មនុស្សជាតិនៅលើលំហអាវកាស យានអវកាសរបស់ចិនបានចាប់ផ្តើមនៅឆ្នាំ១៩៦៨ ហើយចាប់តាំងពីឆ្នាំ២០១៦មក យានអវកាសចិនបានចូលទៅក្នុង «ផ្លូវល្បឿនលឿន» នៃនវានុវត្តន៍ និង ការអភិវឌ្ឍ។ នៅខែកក្កដា ឆ្នាំ២០២០ ការបញ្ជាយានអវកាស Tianwen-1ឲ្យចុះចតនៅលើភពព្រះអង្គារ ដែលមានចម្ងាយប្រមាណ២០០លានគីឡូម៉ែត្រពីភពផែនដី ដោយមានផ្ទុករ៉ូបូ «Zhurong» ដែលមានទម្ងន់២៤០គីឡូក្រាម មានតួនាទីថតរូបភាព និងស្រាវជ្រាវពីសណ្ឋានដី នៅលើភពព្រះអង្គារ និងស្វែងរកតឹកតាង អំពីទម្រង់ជីវិត ដែលធ្លាប់មាននៅលើភពក្រហមនេះ។ រ៉ូបូនេះមានបំពាក់ដោយផ្ទាំងកញ្ចក់ ដើម្បីផលិតថាមពលអគ្គិសនី ហើយអាចមានថាមពលដើរបាន៣ខែ មានកាម៉េរ៉ាសម្រាប់ថតរូប មានប្រព័ន្ធរ៉ាដា និងប្រព័ន្ធឡាហ្សែរផងដែរ ដើម្បីវិភាគបរិយាកាស និង ថ្ម នៅលើភពព្រះអង្គារ។ ជាក់ស្តែង ក្រុមអវកាសយានិកនៃយានអវកាសShenzhou-4 បានចេញពីកាប៊ីនធ្វើសកម្មភាពជាលើកទី៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅក្រៅកាប៊ីន អវកាសយានិកChen Dong និង Cai Xuzhe នឹងតម្លើងបរិក្ខារតភ្ជាប់កាប៊ីននិងលើកស្ទួយកាមេរ៉ាបែបPanoramic នៃបន្ទាប់ពិសោធWentian។ អវកាសយានិកស្ត្រីឈ្មោះLiu Yang នឹងផ្តល់ការគាំទ្រក្នុងកាប៊ីន។ នេះជាលើកទី ៧ ហើយដែលអវកាសយានិកចិនចេញពីកាប៊ីនធ្វើសកម្មភាព ដែលនឹងចំណាយពេលប្រហែល៦.៥ម៉ោង។
ដើម្បីណែនាំពីវឌ្ឍនភាពចម្បងនៃសកម្មភាពអវកាសរបស់ចិនក្នុងការកសាងស្ពាន មេត្រីភាពសម្រាប់ការកសាងសហគមន៍ជោគវាសនារួមមនុស្សជាតិ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ យានអវកាសចិននឹងផ្អែកលើដំណាក់កាលអភិវឌ្ឍថ្មី អនុវត្តគំនិតអភិវឌ្ឍថ្មី កសាងគំរូអភិវឌ្ឍថ្មី និងស្របតាមតម្រូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យាអវកាស និងកម្មវិធី អវកាសដែលនេះជាការចាប់ផ្តើមដំណើរថ្មីដើម្បីកសាងក្នុងគ្រប់មធ្យោបាយប្រទេសដ៏មានឥទ្ធិពលនៃលំហអាកាស។ លើសពីនេះ ទស្សនិកជនអាចដកពិសោធន៍នឹងកន្លែងបាញ់បង្ហោះរ៉ុក្កែតនិងទស្សនាស្ថានីយអវកាសចិនតាមរយៈ បច្ចេកវិទ្យាVR ដោយសារមន្ទីរអវកាសចិនដែលបានបើកជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញអំពីប្រវត្តិ ផលិតផលនិងសមិទ្ធផលលើវិស័យអវកាសរបស់ប្រទេសចិន។ដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីឧស្សាហកម្មអវកាសដែលបម្រើដល់ជីវភាពស់នៅកាន់តែប្រសើររបស់មនុស្សជាតិ ប្រទេសចិននឹងចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសទាំងមូលលើកស្ទួយវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សក្នុងវិស័យអវកាស និងលើកកម្ពស់ការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំនៃអង្គការAPEC លើកទី២៩ ដោយលើកឡើងថា ប្រទេសចិនរីករាយក្នុងការរួមជាមួយប្រទេសទាំងអស់រួមរស់ដោយសន្តិភាពនិងអភិវឌ្ឍជាមួយគ្នាដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេសដែលមានក្របខណ្ឌកាន់តែធំ មានវិស័យកាន់តែច្រើននិងមានភាពកាន់តែស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវទំនើបកម្មតាមបែបផែនចិន កសាងយន្តការថ្មីផ្នែកសេដ្ឋកិច្ចបែបបើកទូលាយដែលប្រកបដោយកម្រិតកាន់តែខ្ពស់ បន្តចែករំលែកជាមួយពិភពលោកជាពិសេសអាស៊ីប៉ាស៊ីហ្វិកនូវឱកាសអភិវឌ្ឍរបស់ប្រទេចិន។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិនៃក្រុងបច្ចេកវិទ្យាចិនលើកទី១០បានសម្ពោធបើកនៅក្រុងMianyang ខេត្តSichuan ប្រទេសចិនក្រោមប្រធានបទ«ការដឹកនាំដោយ បច្ចេកវិទ្យានវានុវត្តន៍និងបង្កើតសាជីវកម្មថ្មី និង សហការនិងចែករំលែកគ្នា»។
ដើម្បីផ្តល់នូវលទ្ធភាពដ៏អស្ចារ្យសម្រាប់ការលេចឡើងនៃអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនាំមុខថ្នាក់ពិភពលោកសម្រាប់បំពេញនូវតម្រូវការធនធានមនុស្សលើវិស័យវិទ្យាសាស្រ្ត ប្រទេសចិនដែលមានចំនួនអ្នកវិទ្យាសាស្ត្រនិងវិស្វករច្រើនបំផុតនៅក្នុងពិភពលោក បានលើកទឹកចិត្តដល់នវានុវត្តភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយនឹងបន្តដំណើរការកំណែទម្រង់ហ្មត់ចត់នៃប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ព្រមទាំងប្រព័ន្ធពាក់ព័ន្ធផ្សេងៗទៀត។ វណ្ណកម្មវិទ្យាសាស្រ្តដ៏ខ្លាំងក្លារបស់ចិនបានចូលរួមក្នុងអភិបាលកិច្ចសកល និងទំនួលខុសត្រូវចំពោះកិច្ចការអន្ដរជាតិ។ ជាក់ស្តែងពិព័រណ៍សមិទ្ធផលបច្ចេកវិទ្យាខ្ពស់អន្តរជាតិចិនលើកទី២៤នៅក្រុង Shenzhen កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានសហគ្រាសជាង៥៦០០ដែលមកពីប្រទេសនិងតំបន់ចំនួន៤១បានចុះឈ្មោះចូលរួមដែលនឹងតាំងបង្ហាញពីសមិទ្ធផលជាង៨៦០០គម្រោង។
ជាការពិតដែលថាសតវត្សរ៍ទី២១នេះត្រូវបានគេចាត់ទុកថាជាសតវត្សរ៍ចិនខ្លាំង ព្រោះថាចិនមិនត្រឹមតែនៅលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ បើសូម្បីតែនៅលើវិទ្យាសាស្រ្ត ក៏ចិនកំពុងបង្កើនឫទ្ធានុភាពក្នុងការអភិវឌ្ឍជឿនលឿនលើវិស័យនវានុវត្តវិទ្យាសាស្រ្តដែលរួមមានទាំង5G និងបញ្ញាសិប្បនិម្មិតAIផងដែរ ។ ចិនខ្លាំងគឺជាការផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសនានាសម្រេចបាននូវក្តីសុបិនរបស់ខ្លួនផងដែរ។ ហេតុនេះការច្នៃប្រឌិតនិងការអភិវឌ្ឍ «5G+ បណ្តាញអ៊ីនធើណេតឧស្សាហកម្ម» របស់ចិនបានពន្លឿនការអភិវឌ្ឍដោយបានបង្កើតបណ្តាញ5G ដ៏ឯករាជ្យដែលមានបច្ចេកវិទ្យាទំនើបបំផុតនិងទ្រង់ទ្រាយធំបំផុតលើពិភពលោក។ ស្ថានីយសេវា5Gមានចំនួនលើសពី២លាន២ សែន២ម៉ឺនកន្លែង ដែលស្មើនឹងចំនួនជាង៦០%នៃពិភពលោក។ ទីក្រុងនិងស្រុកទាំងអស់ទូទាំងប្រទេសចិនបានគ្របដណ្តប់ដោយបណ្តាញ5Gដែលបានផ្តល់ផលប្រយោជន៍មហិមាដល់អ្នកប្រើប្រាស់ច្រើនជាង៥២០លាននាក់។ បន្ថែមពីលើនេះ សៀវភៅសស្តីពី «អវកាសរបស់ចិនឆ្នាំ២០២១» ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ខែមករា ឆ្នាំ២០២២ បានរំលេចពីយ៉ាងច្បាស់ពីកាតព្វកិច្ចអវកាសចិនផ្អែកលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យា អវកាសនិងកម្មវិធីប្រើប្រាស់អវកាសស្របតាមតម្រូវការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសជាតិ និងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិក្នុងវិស័យអវកាស ក៏ដូចជារួមចំណែកកាន់តែច្រើនក្នុងការវិវឌ្ឍរីកចម្រើននៃអរិយធម៌របស់មនុស្សជាតិផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង