**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិហ្វីលីពីន

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចូសស៊ី ហ្វូសទីណូ អនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិហ្វីលីពីន នៅសណ្ឋាគារសុខាខេត្តសៀមរាប។

នៅក្នុងជំនួបសម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែង នូវការស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ នៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីអច្ឆរិយៈ និងជាទីក្រុងបុរាណនាពេលនេះ។

សម្ដេចបានចាត់ទុកថាការអញ្ជើញចូលរួមប្រជុំនាពេលនេះពិតជាមានសារសំខាន់ សម្រាប់ប្រទេសនៅក្នុងតំបន់ ។

សម្ដេចពិជ័យសេនា បានគូសបញ្ជាក់ថា យើងខកខានជួបជុំគ្នាដោយផ្ទាល់ អស់រយៈពេល២ ទៅ៣ ឆ្នាំកន្លងមកហើយ ហើយការជួបជុំគ្នានៅពេលនេះគឺជាការអំណោយផលណាស់ក្នុងការពិភាក្សាគ្នា។

ឯកឧត្តម ចូសស៊ី ហ្វូសទីណូអនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានថ្លែងនូវអំណរគុណចំពោះការទទួលគណៈប្រតិភូហ្វីលីពីនយ៉ាងកក់ក្តៅ ហើយ ឯកឧត្តម បានសំដែងការគាំទ្រចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ាន-បូក បានយ៉ាងល្អនៅពេលនេះ ។

ឯកឧត្តម បានសំដែងការគាំទ្រកម្ពុជាក្នុងការធ្វើជាសហប្រធានជាមួយប្រទេសចិន លើក្រុមការងារជំនាញបោសសំអាតគ្រាប់មីនមនុស្សធម៌ផងដែរ។ ជាមួយគ្នានេះ ដែល ឯកឧត្តម សូមគាំទ្រចំពោះអនុស្សរណៈយោគយល់ដែលបានចុះជាមួយគ្នា រវាងកម្ពុជា និងហ្វីលីពីន តាំងពីឆ្នាំ២០១៧ ហើយរង់ចាំការរៀបចំកិច្ចប្រជុំរួមគ្នារវាងកម្ពុជា និងហ្វីលីពីននៅក្នុងឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ចូសស៊ី ហ្វូសទីណូ បានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ហ្វីលីពីន បានបញ្ចប់ឯកសារជាមួយគ្នា ក្នុងនោះការហ្វឹកហាត់សមយុទ្ធ និងការផ្លាស់ប្តូរសិក្ខាកាម និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ជាពិសេសកងកម្លាំងពិសេសហ្វីលីពីន ក៏រង់ចាំធ្វើការហ្វឹកហាត់ និងបង្រៀនដល់កងទ័ពជើងគោកកម្ពុជា។

ឯកឧត្តម ក៏បានស្នើសុំឲ្យកម្ពុជា ដាក់នៅអនុព័ន្ធយោធាកម្ពុជាប្រចាំនៅហ្វីលីពីនផងដែរ។

ឯកឧត្តម ចូសស៊ី ហ្វូសទីណូ បានបញ្ជាក់ថា ហ្វីលីពីនកំពុងរៀបចំក្នុងការដាក់ពាក្យស្នើក្នុងការធ្វើជាសហប្រធាន លើកម្មវិធីអ្នកជំនាញរបស់ ADMM លើវិស័យសន្តិសុខលម្ហសមុទ្រជាមួយជប៉ុន ដែលនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៤ និង២០២៧ ហើយនឹងសង្ឃឹមថាទទួលបានការគាំទ្រពីកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវក្តីរីករាយថា ការជួបជុំគ្នាក្នុងមហាគ្រួសារអាស៊ាននាពេលនេះ កាន់តែធ្វើឱ្យមានការរឹងមាំ រីកលូតលាស់ និងរឹងមាំក្នុងន័យសាមគ្គីភាព និងភាពសុខដុមហើយយើងសង្ឃឹមថាក្រុមការងារនៃប្រទេសទាំង២នឹងរួមពិភាក្សាជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង