**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ

បើកវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់

ភ្នំពេញ៖ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណានិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។

វគ្គបណ្តុះបណ្តាល ខាងលើក៏មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក -លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធ ចៅសង្កាត់ទូទាំងខេត្តបានចូលរួមមានរយៈពេល១ថ្ងៃពេញ ធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

មានមតិចូលរួមដោយឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើជូនដល់អ្នកពាក់ព័ន្ធ ពិសេស ចៅសង្កាត់ទូទាំងខេត្ត ដើម្បីសំដៅធ្វើ ក្នុងការចេះប្រើជាមួយនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ពលរដ្ឋដែលងាយរងគ្រោះ។

ជាមួយ គ្នានោះ ឯកឧត្តម ក៏បានជំរុញដល់ចៅសង្កាត់នៅទាំងអស់ត្រូវផ្ដោតការយកចិត្តទុកដាក់ត្រង់ត្រាបស្តាប់គ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តក៏ដូចជាប្រើប្រាស់ឱ្យត្រូវទៅតាមគោលដៅឧបត្ថម្ភសាច់ប្រាក់ជូនដល់ពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត និងងាយរងគ្រោះ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គមដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសម្ពាធអតិផរណា និងរងផលប៉ះពាល់ពីទឹកជំនន់ ដើម្បីធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា បានដាក់ចេញផែនការយុទ្ធសាស្រ្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងពេលមានសម្ពាធអតិផរណានិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ឯកឧត្តមបន្តថា មូលនិធិជាតិជំនួយសង្គមនាពេលបច្ចុប្បន្នបានគ្រប់គ្រង និងអនុវត្តនូវកម្មវិធីជំនួយសង្គមដូចជា ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារមានជីវភាពខ្វះខាត និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្មវិធីទាំងពីរនេះពិតជាទទួលបានការសាទរ និងវាយតម្លៃខ្ពស់។

ឯកឧត្តមបានពញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្ដល់នូវកិច្ចគាំពារមួយយ៉ាងពិតប្រាកដ ដើម្បីរក្សាលំនឹងទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារមានជីវភាពខ្វះខាត និងងាយរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង