**អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ប្រកាសជ្រើសរើសទីប្រឹក្សាជាតិចំនួន ៨រូប**កាតា ប្ដេជ្ញាពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាជាប្រទេសផលិតស្បៀង**ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ**ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ**ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រី គង់ យ៉ាន មានជំងឺភ្នែកទ្បើងបាយ**អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន**ប្រធានព្រឹទ្ធសភា៖ កម្ពុជាមានគោលការណ៍ ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់**បុរសជនជាតិចិន ២នាក់ ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបញ្ចូនមកកម្ពុជា**អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព**ការផ្លាស់ប្តូររបស់ទួរគី ក្នុងការកាត់បន្ថយពាណិជ្ជកម្មជាមួយអ៊ីស្រាអែល គឺជាផលប៉ះពាល់ថ្មីចំពោះទំនាក់ទំនងដ៏តានតឹង**ភ្ញៀវ​ទេសចរ​ទៅ​ម៉ាកាវ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ពលកម្ម​មាន​លើស​ពី ៦០​ម៉ឺន​នាក់**TikTok ប្តឹង​រដ្ឋាភិបាល​អាមេរិក​ដើម្បី​បិទ​បម្រាម​ដ៏​មាន​សក្តានុពល**សម្រេចឃុំខ្លួនជនដៃដល់ ៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីរំលោភបូកលើក្មេងស្រីម្នាក់ នៅខេត្តសៀមរាប**ខ្មាន់កាំភ្លើងដែលបាញ់បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស នៅសង្កាត់ស្រះចក ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន**ដើម្បីសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន! ប្រជាពលរដ្ឋគ្រប់រូប គួររួមគ្នាតម្លើង App Nodrug ដើម្បីរាយការណ៍ និងទទួលបានការដោះស្រាយកង្វល់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាសាក្សីសម្រាប់ការកំណែសន្លឹកកិច្ចការបេក្ខជន ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ខណៈគិតត្រឹមព្រឹកនេះ សម្រេចបាន ៣០-៤០%**ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ដែលមានមេដឹកនាំសាសនាមកពី ៦០ប្រទេសចូលរួម**សាធារណជនជិត ២ម៉ឺននាក់ ទទួលបានចំណេះដឹងអប់រំពីគ្រឿងញៀន ក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវ

បទវិភាគ៖ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាបេសកកម្មរួមរបស់ G20

ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទើបG20ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ G20គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន១៩និងសហភាពអឺរ៉ុប(EU)។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20បានកោះប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងប្រមុខ រដ្ឋាភិបាល ឬរដ្ឋរបស់សមាជិកនីមួយៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។

ដើម្បីចូលរួមបង្កើនកម្លាំងដល់ឈានទៅសម្រេចបាននូវការកសាងពិភពលោកប្រកបដោយសន្តិភាពនិងវិបុលភាព ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០បាននិងកំពុងប្រមូលផ្តុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការបង្ហាញថាទស្សនៈដែលចិនតែងបានលើកឡើងនិងគិតគូរតាំងពីឆ្នាំ២០១៥ស្តីពីការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បាននិងកំពុងបង្កើនឫទ្ធានុភាពរបស់ខ្លួន ហើយស្តែងឡើងតាមរយៈវត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានអញ្ជើញទៅដល់កោះបាលីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីសម្រេចបាននូវក្តីសុបិននិងបំណងប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិ ជាពិសេសចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាតិបានខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម ដោយបន្តដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ដែលនេះជាគោលគំនិតរបស់G20ដែលបានយល់ស្របនឹងគំរូភាពនៃសកម្មភាពជាក់ស្តែងរបស់ចិនដែលមានតាំងពីបុរាណកាលមក។ ក្នុងឱកាសនៃជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីអាមេរិកទទួលស្គាល់ពីស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក។ ទាំងចិន ទាំងសហរដ្ឋអាមេរិក សុទ្ធសឹងបង្ហាញពីឆន្ទៈក្នុងការគ្រប់គ្រងបាននូវការខ្វែងគំនិតដើម្បីចៀសវាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នាដោយសារការវិនិច្ឆ័យខុសឆ្គងឬការប្រកួតប្រជែងគ្នាខ្លាំង។

ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការបើកចំហសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងបញ្ហាជាសារវន្តនានារបស់ពិភពលោកត្រូវបានផ្ទៀងផ្ទាត់ជាមួយសកម្មភាពជាច្រើនរបស់ប្រធានរដ្ឋចិននៅក្នុងវេទិកាG20បានបញ្ជាក់ពីភាពស្វាហាប់និងការទូតតាមបែបផែនចិនក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចំពោះបញ្ហាសកលដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ចោលឲ្យអស់នូវរាល់គំនិតចង្អៀតចង្អល់នៃល្បែងផលបូកស្មើសូន្យ ដែលអាចឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃជំនួបរវាងចិននិងអាមេរិក ចិននិងកូរ៉េខាងត្បូង ចិននិងហូឡង់ជាដើម។ លើសពីនេះចិនបានបង្កើននូវ
ការអភិវឌ្ឍប្រកបដោយចីរភាពនិងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលមនុស្សជាតិចង់បាន នោះគឺការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយដែលជាបេសកកម្មចម្បង សម្រាប់ G20 ខិតខំក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ហើយនេះក៏ជាទស្សនវិជ្ជារបស់ចិនក្នុងការកសាងអនាគតប្រកបដោយបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមនៃរង្វង់ស្មារតីនៃការស្វែងរកភាពសុខដុមរមនា បើទោះបីជាចិនយល់ស្របពីដំណើរមាគ៌ាអភិវឌ្ឍនៃប្រទេសនីមួយៗមិនដូចគ្នាក៏ដោយ។

ដើម្បីសហគមន៍រួមជីវិតរវាងមនុស្សជាតិនិងធម្មជាតិ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសG20បានចូលរួមដាំដើមឈើសាមគ្គីនៅក្នុងតំបន់ព្រៃកោងកាងទុកជាអនុស្សាវរីយ៍ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាននិងកំពុងបង្ហាញពីការចូលរួមយ៉ាងសកម្មនៅក្នុងគោលគំនិតអរិយធម៌របស់ចិនដែលតែងឲ្យតម្លៃទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។ គោលគំនិតនេះ ចិនបានបង្ហាញយ៉ាងច្បាស់ចេញជារូបរាងយ៉ាងប្រត្យក្សនៅក្នុងផែនការ៥ឆ្នាំ លើកទី១៣របស់ខ្លួនមកម៉្លេះ។ ចិនជាប្រទេសដែលបានកសាងរួចរាល់និងពេញលេញនូវប្រព័ន្ធថាមពលដែលបញ្ចេញកាបូនតិច អភិវឌ្ឍឲ្យមានអាគារបៃតង និងការដឹកជញ្ជូនដែលបញ្ចេញកាបូនតិច ហើយកសាងទីផ្សារពាណិជ្ជកម្មឧស្ម័នកាបូនិកដែលបានបញ្ចេញចោលនៅទូទាំងប្រទេស ដើម្បីជំរុញគំរូនៃទំនើបកម្មបែបថ្មីដែលផ្តល់នូវភាពសុខដុមរវាងមនុស្ស និងធម្មជាតិ។

ជារួម G20ដែលកំពុងប្រឹងប្រែងក្នុងការដោះស្រាយនូវបញ្ហាសកលគឺជាបេសកកម្មរួមរបស់មនុស្សជាតិដែលជាគោលគំនិតដើមរបស់ចិនស្តីពីការកសាងសហគមន៍ជោគវាសនារួម។ នៅក្នុងវេទិកាG20 គ្រប់ប្រទេសទាំងអស់ដែលបានចូលរួមនិងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិន ដែលជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីតួនាទីកាន់តែសកម្មនិងសំខាន់របស់ប្រទេសចិនក្នុងការចូលរួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការដោះស្រាយបញ្ហាសកលនិងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងការទូតអន្តរជាតិតាមបែបផែនចិនដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង