**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បុរសជនជាតិចិន ២នាក់ ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង ៣ពាន់លានដុល្លារសិង្ហបុរី ត្រូវបញ្ចូនមកកម្ពុជា

សិង្ហបុរី៖ បុរសជនជាតិចិន២នាក់ ដែលមានសញ្ជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលាងលុយកខ្វក់ជាង៣ពាន់លានដុល្លារ នៅប្រទេសសិង្ហបុរី ពេលនេះត្រូវបានបញ្ជូនមកកម្ពុជាហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ជនជាតិចិនម្នាក់ឈ្មោះ ស៊ូ វីនឈាំង (Su Wenqiang) និងម្នាក់ទៀតឈ្មោះ វ៉ាង ប៉ោសិន ស្ថិតក្នុងវ័យ៣២ឆ្នាំដូចគ្នា ត្រូវបានបណ្តេញចេញពីសិង្ហបុរីលែងឱ្យជាន់ដីប្រទេសនេះទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអន្តោប្រវេសន៍សិង្ហបុរី កាលពីថ្ងៃទី៦ ឧសភា។ អ្នកដែលត្រូវបានបណ្តេញចេញទាំងពីរនាក់នេះ គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវបានប៉ូលិសសិង្ហបុរីចាប់ខ្លួន ពីបទលាងលុយកខ្វក់កាលពីខែសីហា ឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារសិង្ហបុរី ទ្រព្យសម្បត្តិ យានយន្ត និងរបស់របរប្រណិតៗមានតម្លៃជាច្រើនផ្សេងទៀត។ ប៉ុន្តែសំណួរសួរថា តើហេតុអ្វីបុរសជនជាតិចិនពីរនាក់ក្នុងចំណោមនោះ ត្រូវបញ្ជូនមកកម្ពុជា..? បើតាមច្បាប់អន្តោប្រវេសន៍របស់សិង្ហបុរី គឺគេត្រូវបញ្ជូនឧក្រិដ្ឋជនដែលមានលិខិតឆ្លងដែនកំពុងមានសុពលភាព ទៅប្រទេសនៃលិខិតឆ្លងដែននោះ។

ជាក់ស្តែង ឈ្មោះ ស៊ូ វីនឈាំង មានសញ្ជាតិខ្មែរ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៣ខែ ក្រោមបទចោទលាងលុយកខ្វក់ចំនួន២ករណី។ ក្នុងនោះលោក ស៊ូ សារភាពថា បានកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត៦០ម៉ឺនដុល្លារ ដែលទទួលបានពីល្បែងហ្គេមអនឡាញខុសច្បាប់ ហើយបានប្រើលុយនោះប្រមាណ៥០ម៉ឺនដុល្លារដើម្បីទិញរថយន្តស៊េរីទំនើប។ ដោយឡែក លោក វ៉ាង ប៉ោសិន ទទួលបានសញ្ជាតិខ្មែរតាំងពីឆ្នាំ២០២០ បានសារភាពកំហុសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការកាន់កាប់ប្រាក់ចំណូលខុសច្បាប់ជិត៦សែនដុល្លារសិង្ហបុរី នៅក្នុងគណនីធនាគាររបស់ភរិយា និងការលាងលុយកខ្វក់ចំនួន១,៤៨លានដុល្លារសិង្ហបុរី ដើម្បីទិញផ្ទះល្វែងប្រណីត Park Nova នៅផ្លូវ Tomlinson។ ទន្ទឹមគ្នានេះ ប៉ូលិសសិង្ហបុរី ក៏រឹបអូសបានទ្រព្យសម្បតិ្តលោក វ៉ាង ប៉ោសិន ដែលលាក់ទុកក្នុងគណនីធនាគាររបស់ភរិយា ប្រមាណជាង៨លានដុល្លារសិង្ហបុរីដែរ។​

សូមរំឭកថា ឧក្រិដ្ឋជនទាំង២នាក់នេះស្ថិតនៅក្នុងចំណោមឧក្រិដ្ឋជនទាំង១០នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំនៅសិង្ហបុរី​កាលពីឆ្នាំ២០២៣ ដោយរឹបអូសបានទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី។ តែគិតត្រឹមនេះ តុលាការសិង្ហបុរីទើបបានសម្រេចកាត់ទោសឧក្រិដ្ឋជនលាងលុងកខ្វក់សរុបចំនួន៥នាក់ ដែលក្នុងនោះ ២នាក់មានសញ្ជាតិខ្មែរ​ ២នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិស៊ីប ឬសាយប្រើស។ អ្នកទាំង៥ត្រូវតុលាការសិង្ហបុរីសម្រេចឱ្យជាប់ពន្ធនាគារចន្លោះពី១៣ខែទៅ១៥ខែរៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង