**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ដែលមានមេដឹកនាំសាសនាមកពី ៦០ប្រទេសចូលរួម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយ រាជរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម។

ពិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម DATO’S SERI ANWAR IBRAHIM នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាល់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម(MWL) ឯកឧត្តម Dato Haji Mohd Na’Im Mokhtar រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាម ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈនៅកម្ពុជា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មេដឹកនាំឥស្លាមសាសនា ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ហិណ្ឌូសាសនា មកពី ៦០ប្រទេស នៅជុំវិញពិភពលោក សរុប ១៥០០នាក់ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិភាព សុខដុមនីយកម្ម សាមគ្គីភាពក្នុងភាពចម្រុះ ក្នុងចំណោមមេដឹកនាំសាសនាជុំវិញពិភពលោក។ សូមបញ្ជាក់ដែរថា នេះជាលើកទីមួយហើយ ដែលតំណាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈនៅកម្ពុជា ត្រូវបានអង្គការសម្ព័ន្ធពិភពឥស្លាមបានអញ្ជើញមកចូលរួមកម្មវិធីមេដឹកនាំសាសនាអន្តរជាតិ ដ៏ធំ និងមានសារៈសំខាន់មួយនេះ។

នៅក្នុងសន្និសីទខាងលើ មេដឹកនាំសាសនាជាច្រើនរូប បានថ្លែងផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការ រវាងមេដឹកនាំសាសនា អ្នកប្រាជ្ញ អ្នកដឹកនាំសហគមន៍ និងអ្នកនយោបាយ ដើម្បីឈានទៅសម្រេច បាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា សម្រាប់ពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឱ្យកម្ពុជាគ្មានជម្លោះជាតិសាសន៍ សាសនា និង ការរើសអើងនោះទេ។ កម្ពុជាបានទទួលការកោតសរសើរ ពីបណ្តាប្រទេសនៅជុំវិញពិភពលោក និងជាគម្រូសម្រាប់បណ្តាប្រទេសដទៃទៀតរៀនសូត្រផងដែរ។

ឯកឧត្តមបណ្ឌិតបានសង្កាត់ធ្ងន់ថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក្នុងនោះមានអ្នកកាន់សាសនាព្រះពុទ្ធប្រមាណ៩៣ភាគរយ សាសនាឥស្លាម ៥ភាគរយ និងសាសនាផ្សេងៗទៀត ២ភាគរយ ប៉ុន្តែគ្រប់សាសនាទាំងអស់ រស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា ព្រោះនេះជាផ្នែកមួយនៃសុខសន្តិភាព និងការអភិវឌ្ឍ។

នៅចុងបញ្ចប់នៃសន្និសីទនេះ ត្រូវបានគេសន្និដ្ឋានថា នេះជាវេទិកាពិសេសមួយសម្រាប់អ្នកដឹកនាំសាសនា និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ តាមរយៈការឱបក្រសោបនូវភាពចម្រុះ និងជំរុញការគោរពគ្នាទៅវិញទៅមក ក្រោមការណែនាំរបស់មេដឹកនាំ ដូចជា ឯកឧត្តមបណ្ឌិត Shaik Mohammed Abdulkareem Al-Essa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានត្រួសត្រាយផ្លូវសម្រាប់មេដឹកនាំសាសនា ក្នុងការរួមរស់ដោយសន្តិភាព និងសុខដុមរមនាទាំងក្នុងប្រទេសម៉ាឡេស៊ី និងទូទាំងពិភពលោក។

ស្របពេលកម្ពុជាជាប្រទេស ដែលមានសុខសន្តិភាព ជាពិសេសទៀតនោះ គឺមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា អង្គការសម្ព័ន្ធពិភពឥស្លាម ក៏គ្រោងនឹងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមនីយកម្មនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ បន្ទាប់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកសំណើស្នើសុំ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម កាលពីខែកុម្ភៈកន្លងទៅនៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្នៀ និងហ៊េកហ្ស៊ីហ្គូវីណា ដើម្បីផ្សព្វផ្សាយអំពីសុខសន្តិភាព និងសុខដុមរមនីយកម្ម ដល់ប្រទេសបណ្តាប្រទេសផ្សេងៗទៀត។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការរបស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាក្កៈ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្របដណ្តប់ចំនួន៩៥ប្រទេស ព្រមទាំងមានដៃគូសហការជាមួយ អង្គការអន្តរជាតិធំៗជាច្រើនទៀត មានដូចជា អង្គការ UNESCO, UNICEF, OCHA, ECOSOC, WFP, UNHR, UNRWA, WHO, ICRC, និងធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB )ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង