**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន

សាធារណជនជិត ២ម៉ឺននាក់ ទទួលបានចំណេះដឹងអប់រំពីគ្រឿងញៀន ក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវ

ភ្នំពេញ៖ ពីថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ សាធារណជនចំនួន ១៧៥៥០នាក់ ទទួលបានព័ត៌មានអប់រំពីបញ្ហាគ្រឿងញៀនក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវចែកទឹកសុទ្ធមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋទាំង ១៣គោលដៅ(ក្រុង/ស្រុកទាំង ១០) ក្នុងខេត្តតាកែវ។

ក្នុងនាមឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, វរសេនីយ៍ឯក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវទទួលការងារគ្រឿងញៀន បានមានប្រសាសន៍ថា កងរាជអាវុធហត្ថខេត្តតែងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលតាំងពីលើកទី១ ដល់លើកទី៩ នេះតាមរយ:ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំង៥ ក្នុងនោះវិធានការអប់រំគឺយើងតែបានធ្វើជាប់ជាប្រចាំតាមរយ:ការផ្ញើសារនៅតាមកម្មវិធីប្រគំតន្រ្តី ការសម្តែងសិល្បៈ កីឡា និងចែកខិតបណ្ណចំណេះដឹងពីគ្រឿងញៀនដូចដែលយើងទាំងអស់គ្នាបានរួមគ្នាធ្វើនៅពេលនេះ “ប្រជាពលរដ្ឋគ្រប់រូបដើម្បីមានសុខភាពល្អ អនាគតល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន “។

ក្នុងនាមឯកឧត្តមអភិបាលខេត្ត ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានប្រាប់បន្ថែមថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់ ហើយការចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគឺជាការងារសំខាន់ចាំបាច់ណាស់ព្រោះថា ប្រជាពលរដ្ឋបានយល់ដឹង “គាត់និងមិនប្រើប្រាស់ ពេលនោះទីផ្សារគ្រឿងញៀននិងរួមតូចឈានទៅលុបបាត់”។

ទន្ទឹមនឹងនេះលោកសូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធខេត្តតាកែវ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលរួមកិច្ចសហការឱ្យកម្មវិធីនេះដំណើការបានរលូនជោគជ័យ។

សូមបញ្ជាក់ថា រយះពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ នេះ កងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធបានចុះចែកទឹកសុទ្ធចំនួន៣៨,៦១៦ដបដល់ប្រជាពលរដ្ឋចំនួន១៥,៣៧៤ នាក់ និង សិស្សានុសិស្សចំនួន២៣,២៤២ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង