**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យវាយតម្លៃ ដើម្បីជួសជុលឡើងវិញ ផ្លូវដែលរងការខូចខាត ដោយសាជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ

ភ្នំពេញ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង ។
ជុំវិញបញ្ហានេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ត្រំជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ។

ក្រោយចុះពិនិត្យដោយផ្ទាល់នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ឱ្យដឹងថា ជាជំហ៊ានដំបូងរដ្ឋបាលខេត្តនិងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន ។ ជំហ៊ានបន្តនិងឱ្យមន្ទីជំនាញ ដូចជាមន្ទី សាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលំអិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិញ ។

ឯកឧត្តបន្តថា គិតត្រឹមថ្ងៃទី១១ ខែតុលានេះ មិនទាន់មានរបាយការណ៍លំអិត ថាមានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ តែយ៉ាងណាផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនិងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិនដើម្បីកុំឱ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

បើតាម លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ ។ លោកថាជំហានដំបូងនេះមានតែចាក់ថ្ម ជាបណ្តោះអាសន្នដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ។

លោកបន្តថា នៅពេលដាច់ទឹកភ្លៀងក្រសួងដ៏ដូចជាមន្ទីរ នឹងសិក្សាលំអិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាតគឺជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ជនបទ ។

ជាមួយគ្នានោះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ឱ្យដឹងដែរថា ជំហ៊ានដំបូងនេះខាងមន្ទីនឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហ៊ានបន្ទាប់ចាក់កំទេចថ្មជាបណ្តោះអាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យខាងលើនេះរងការខូចខាតខ្លាំងប្រម៉ាណ ១៥ គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង