សមត្ថកិច្ចនគរបាលក្រុងពោធិសាត់ ឃាត់ខ្លួនមនុស្ស ៨នាក់ ក្នុងករណីលេងល្បែងមាន់ជល់តាមអនឡាញ!

ពោធិសាត់៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៍ម៉ឺងម៉ាត់ និង មតិណែនាំចង្អុលការដ៍ខ្ពស់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិសាត់ និង ដោយមានការសម្របសម្រួលពីលោកព្រះអាជ្ញា អមសាលាដំបូងខេត្តផងនោះ នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិសាត់ដឹកនាំដោយលោកវរសេនីយ៍ឯកកែវ សារិ អធិការនគរបាលក្រុងបានចុះប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសង(មាន់ជល់តាមអនឡាញ)មួយកន្លែងស្ថិតនៅចំនុចកញ្ចុះមួយកន្លែងដែលគេទុកចោលក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ខេត្តពោធិសាត់។
ក្នុងកិច្ចប្រតិបត្តិចុះឆ្មក់បង្ក្រាបទីតាំងលេងល្បែងមាន់ជល់តាមអនឡាញនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៨ នាកដកហូតវត្ថុតាងមានទូរស័ព្ទដៃចំនួន ១៤ គ្រឿង(ក្នុងនោះមានវេបសាយចំនួន ៨ គ្រឿង) រថយន្តចំនួន ១ គ្រឿង និង ម៉ូតូចំនួន ៧ គ្រឿងផងដែរ។
អធិការនគរបាលក្រុងពោធិសាត់ លោកវរសេនីយ៍ឯកកែវ សារិ បានប្រាប់អោយដឹងថា ជនសង្ស័យទាំង ៨ នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

