រដ្ឋមន្រ្តីក្រសួងវប្បធម៌ ថ្លែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុនក្នុងការងារជួសជុលប្រាសាទ ជាច្រើននៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុនក្នុងការងារជួសជុលប្រាសាទជាច្រើននៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ទទួលជួបលោក TANINAI Ichitomo, newly Minister and Deputy Chief of Mission of the Embassy of Japan ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន រួមទាំងបេតិកភណ្ឌរូបី និងអរូបី និងគម្រោងការរៀបចំខួបទំនាក់ទំនងការទូតលើកទី៧០រវាងកម្ពុជា និងជប៉ុន នាឆ្នាំ២០២៣ខាងមុខ ។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុនក្នុងការងារជួសជុលប្រាសាទជាច្រើននៅកម្ពុជា និងបានជួយលេីកិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌កម្ពុជាជាចរៀនទៀត ៕

