**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រាជរដ្ឋាភិបាលគ្រោងបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឺកហ្វឺនគរបាលជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ភ្នំពេញ៖ ខណៈពេលដែលមានមន្រ្តីចុះមកកំណត់តាមប្រព័ន្ធGPSលើផ្ទៃទំហំ៣០០១ហិកតា ក្នុងគោលបំណងស្រាវជ្រាវតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃដើម្បីបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឹកហ្វឺនកម្លាំងនគរបាលជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រជាពលរដ្ឋក្នុង ភូមិចំនួនបួននៅឃុំតាសាល ស្រុកឱរ៉ាល់បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងកាល ពីថ្ងៃទី១៨ខសីហាឆ្នាំ២០២២ បានប៉ះពាល់ដីពួកគាត់។

យោងតាមផែនទី(ប្លង់GPSមួយមិនផ្លូវការ) ដែលបង្ហាញតគ្នានោះ ថាមានការស្នើ សុំបង្កើត គ្រឹះស្ថានបណ្តុះ បណ្តាល និងហ្វឹកហ្វឺនកងកម្លាំ ងនគរបាលជាតិក្នុងដែន ជម្រកសត្វភ្នំឱរ៉ាល់ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺចំនួន ដល់៣០០១ហិកតា បើដូច្នេះមែននោះវានឹងធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋច្រើនរយហិកតានៅតំបន់នោះផងដែរ។

បើតាមប្រជាពលរដ្ឋក្នុងចំណោមប្រជាពលរដ្ឋជិត២០០នាក់ម្ចាស់ដីបាននាំគ្នាផ្តិតមេដៃក្នុងចំណោមម្ចាស់ដីប្រមាណជាង៥០០គ្រួសារដែលមានកម្មសិទ្ធិ ហើយកំពុងអាស្រ័យផលលើ ដីនោះបានសំដែងការភិតភ័យនៅពេលឃើញមន្រ្តីចម្រុះចុះមកកំណត់ទំហំដីដោយមិនបានជូនដំណឹងដល់ពួកគាត់ទេ នៅក្នុងចំណុចភូមិដូនជន់ ភូមិថ្មី ភូមិសូរិយា និងភូមិកេះ ក្នុងឃុំតាសាល ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែកញ្ញានេះមានមន្រ្តីបានយកផ្ទាំងប៉ាណូកំណត់ទីតាំងគ្រោងបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលនិងហ្វឹកហ្វឺនកម្លាំងនគរបាលពិតមែន។ហើយនៅព្រឹកថ្ងៃទី១៩ខែកញ្ញានេះប្រជាពលរដ្ឋបាននាំគ្នាមកកាន់ទីតាំងនោះដើម្បីតវ៉ាថាបញ្ហានេះសូមមេត្តាថ្នាក់ដឹកនាំជួយរកដំណោះស្រាយផងព្រោះការកំណត់ទីតាំងនោះអាចប៉ះពាល់ដីកម្មសិទ្ធិពួកគាត់។

ដោយមានការរងគ្រោះដូចនេះប្រជាពលរដ្ឋសូមសំណូមពរដល់សម្តេចសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង។

បើតាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងដែរថាមន្រ្តីបរិស្ថានចុះ មកកំណត់ តាមGPSប៉ះ ចំដីស្ថិតក្នុងឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ ពួកគាបានចូលកាន់កាប់រស់តាំងពីដូនតាគាត់មកម្ល៉េះតាំងពីសម័យខ្មែរក្រហម រហូតដល់សព្វថ្ងៃ ។ប្រជាពលរដ្ឋបានចូលរួមផ្តិតមេដៃសូមដល់សម្តេចតេជោហ៊ុនសែនមន្រ្តីថ្នាក់លើពាក់ព័ន្ធមេត្តាជួយដោះ ស្រាយជូនពលរដ្ឋម្ចាស់ដីផង។

ចំណែកមន្រ្តីក្រុមប្រឹក្សាឃុំតាសាលម្នាក់ទើបជាប់ឆ្នោតថ្មីៗបញ្ជាក់ថាពលរដ្ឋជាម្ចាស់កម្មសិទ្ធិលើដីខាងលើមាន ទទួលស្គាល់ពីមេឃុំចាស់ ពីមន្រ្តីថ្នាក់ស្រុកនិងខ្លះមានប្លង់ រឹងទៀត ផង។ប្រជាពលរដ្ឋបាននាំគ្នាផ្តិតមេដៃស្នើសុំទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនិងមន្រ្តីថ្នាក់លើមេត្តាជួយដោះស្រាយជូនពួកគាត់ផង ។

សូមជម្រាបថាកាលពីចុងខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះប្រមាណជិត ១០០នាក់ បាន ចុះ ស្រាវជ្រាវវាស់វែងលើផ្ទៃទំហំ៣០០១ហិកតាក្នុង៤ភូមិ គឺ ភូមិដូនជន់ ភូមិថ្មី ភូមិសូរិយា ភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់ ការកំណត់ ផ្ទៃដីទាំង នោះបានប៉ះពាល់ដីមានកម្មសិទ្ធិប្លង់រឹង០០១ របស់ពលរដ្ឋនិងដីកំពុងអាស្រ័យផលមានស្រែ ចំការ កសិដ្ឋាន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង