**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

របាយការណ៍របស់អង្គការសហប្រជាជាតិលាតត្រដាងពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើងជាតិសាសន៍លើសិទ្ធិក្នុងការអភិវឌ្ឍន៍

អឺរ៉ុប÷បុគ្គលដែលមានដើមកំណើតអាហ្រ្វិកនៅសហរដ្ឋអាមេរិកមានអាយុកាលជាមធ្យមទាបជាងប្រជាជនស្បែកស។ នៅប្រទេសអូស្ត្រាលី និងកាណាដា ជនជាតិដើមភាគតិចក៏មានអាយុកាលខ្លីជាងជនជាតិដទៃទៀតដែរ។
ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានបង្ហាញរបាយការណ៍ប្រធានបទ ដែលលាតត្រដាងពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើងជាតិសាសន៍ និងការរើសអើងពូជសាសន៍លើសិទ្ធិក្នុងការអភិវឌ្ឍន៍ ដោយជំរុញឱ្យសហគមន៍អន្តរជាតិទប់ស្កាត់ការរើសអើងជាតិសាសន៍ក្នុងគ្រប់ទម្រង់ និង ប្រយុទ្ធប្រឆាំងនឹងវិសមភាព។
លោក Mihir Kanade ប្រធានអ្នករាយការណ៍នៃយន្តការអ្នកជំនាញអង្គការសហប្រជាជាតិស្តីពីសិទ្ធិក្នុងការអភិវឌ្ឍន៍ បានបង្ហាញរបាយការណ៍នេះទៅកាន់សម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកបាននិយាយថា អ្នកជំនាញសង្ឃឹមថា របាយការណ៍នេះនឹងជួយដោះស្រាយការរើសអើងពូជសាសន៍ និងឧបសគ្គដែលវាបានបង្កឡើងដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចទូទាំងពិភពលោក។
លោក Kanade បានអោយដឹងថា ការរើសអើងជាតិសាសន៍ និងការរើសអើងពូជសាសន៍ គឺជាឧបសគ្គដ៏ធំបំផុតក្នុងការសម្រេចបាននូវសិទ្ធិក្នុងការអភិវឌ្ឍន៍ ហើយសិទ្ធិក្នុងការអភិវឌ្ឍន៍ និងបញ្ហានៃការរើសអើងជាតិសាសន៍ គឺជាផ្នែកពីរដែលមើលរំលងបំផុតនៃការតស៊ូមតិសិទ្ធិមនុស្ស។
លោកបានដកស្រង់របាយការណ៍នេះដោយបានអោយដឹងថាវិសមភាពផ្អែកលើពូជសាសន៍មិនទទួលបានការយកចិត្តទុកដាក់ដូចគ្នានឹងទម្រង់នៃវិសមភាពផ្សេងទៀតដែលមានចែងក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។យោងតាមការសិក្សាដែលបង្ហាញក្នុងរបាយការណ៍ នៅក្នុងប្រទេសអង់គ្លេស ស្ត្រី និងបុរសមានដើមកំណើតអាហ្វ្រិករៀងគ្នា ៤.៣ និង ៤.២ ដងទំនងជាស្លាប់ដោយសារ COVID-១៩ ជាងសមភាគីស្បែកសរបស់ពួកគេ។
របាយការណ៍បានបង្ហាញថា ទិន្នន័យពីសហរដ្ឋអាមេរិកបង្ហាញថា អត្រាមរណភាពនៃ COVID-១៩ ក្នុងចំណោមជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក គឺច្រើនជាងទ្វេដងនៃក្រុមជាតិសាសន៍ដទៃទៀតនៅក្នុងប្រទេស។
បុគ្គលដែលមានដើមកំណើតអាហ្រ្វិកនៅសហរដ្ឋអាមេរិកមានអាយុកាលជាមធ្យមទាបជាងប្រជាជនស្បែកស។ នៅប្រទេសអូស្ត្រាលី និងកាណាដា ជនជាតិដើមភាគតិចក៏មានអាយុកាលខ្លីជាងជនជាតិដទៃទៀតដែរ។
ដូចគ្នានេះដែរ របាយការណ៍បានបង្ហាញថា ប្រជាជន Roma នៅទូទាំងទ្វីបអឺរ៉ុប មានអាយុកាលជាមធ្យមចន្លោះពី ៥ ទៅ ២០ ឆ្នាំខ្លី ហើយប្រឈមនឹងអត្រាមរណភាពទារកខ្ពស់ជាងប្រជាជនទូទៅ ២-៣ ដង។
របាយការណ៍កាលពីថ្ងៃសុក្រក៏បានបង្ហាញផងដែរថា នៅសហរដ្ឋអាមេរិក ជនជាតិស្បែកខ្មៅទំនងជាត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលីសជិតបីដងជាងមនុស្សស្បែកស ទោះបីជាពួកគេទំនងជាគ្មានអាវុធ ១,៣ ដងក៏ដោយ។
របាយការណ៍បានសង្កត់ធ្ងន់ថា “នៅពេលដែលសង្គមកាន់តែមានពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ ការវិនិយោគកាន់តែច្រើនក្នុងការរួមបញ្ចូល និងសាមគ្គីភាពគឺត្រូវបានទាមទារ ដើម្បីទាញយកអត្ថប្រយោជន៍នៃភាពចម្រុះសម្រាប់មនុស្សជាតិទាំងអស់ ជាជាងការចាត់ទុកវាថាជាការគំរាមកំហែង”។
“សហគមន៍អន្តរជាតិត្រូវបានអំពាវនាវឱ្យបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សជាសកល និងគុណតម្លៃរួមដែលបង្ហាញពីសមភាព និងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នាក្នុង និងក្រៅក្របខ័ណ្ឌនៃសិទ្ធិក្នុងការអភិវឌ្ឍន៍”។

 

អត្ថបទដែលជាប់ទាក់ទង