សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបង្សុកូល នៅឃុំកោះសូទិន

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។
ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ខ្មែរនិងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន ខេត្តកំពង់ចាម៕

