ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសារាវ័នតេជោ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន និងដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការជាច្រើនរូប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសារាវ័នតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ព្រមទាំងមន្ត្រីរាជការនៃសាលាជម្រះក្តីមួយចំនួនផងដែរ។


