អាជ្ញាធរស្រុកព្រៃនប់ យកគ្រឿងចក្រ កាយស្ដារពន្លឿនចរន្តទឹកហូរ នៅតំបន់អូរប្រឡាយដែលប្រឈមការកកស្ទះជនលិចនៅពេលមានភ្លៀងខ្លាំង

ព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថាដើម្បីសម្រួលដោះស្រាយបញ្ហាការជនលិចតាមដងផ្លូវសាលារៀន លំនៅដ្ឋានប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗដោយសារប្រព័ន្ធអូរលូប្រឡាយរាក់រួមតូចនិងមានសំរាមកកស្ទះច្រើនដូចនេះហើយអាជ្ញាធរស្រុកបានយក គ្រឿងចក្រកាយស្តារប្រឡាយមេ ដើម្បីរំដោះទឹកចេញពីតំបន់ប្រឈមមួយចំនួនដូចជានៅជិតផ្សារសាលារៀនរង្វង់មូលសួនច្បារលំនៅដ្ឋានប្រជាពលរដ្ឋនិងបន្តកាយរហូតទៅដល់ប្រព័ន្ធប្រឡាយធំ។
លោកអភិបាលស្រុកបានបន្ថែមថាទាំងនេះគឺជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបងប្អូនប្រជាពលរដ្ឋជួបការលំបាកនៅពេលមានភ្លៀងធ្លាក់ខ្លាំង ។
ក្នុងនោះលោកអភិបាលស្រុកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ឲ្យមានការចូលរួមយកចិត្តទុកដាក់សហការជាមួយនឹងអាជ្ញាធរសូមកុំបោះចោលកាកសំណល់សំរាមផ្សេងៗចូលទៅក្នុងអូរលូប្រឡាយដែលនាំឲ្យមានការកកស្ទះបង្កឲ្យមានការជនលិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង៕

