អាវុធហត្ថខេត្តកំពង់ចាម ចុះបង្រ្កាបករណីលេងបៀរផ្នាល់ដាក់ប្រាក់ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ភ្នំពេញ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីនិងដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃ អយ្យាការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀរផ្នាល់ដាក់ប្រាក់ )នៅចំណុចភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ចាប់យកវត្ថុតាងរួមមាន៖ ប្រាក់រៀលចំនួន ៨៧ ម៉ឺនរៀល, ម៉ូតូ២ គ្រឿង, បៀចំនួន១ ហ៊ូ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនិតិវិធី៕

