**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានពិភាក្សា និងផ្លាស់ប្ដូរយោប់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី និងបានពិភាក្សាអំពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួនទៀត។

សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ជាពិសេសលើវិស័យកសាងសមត្ថភាព ដោយសម្ដេចបានរំលឹកថាកាលពីឆ្នាំ២០១៩ សម្ដេចបានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ច ការងារនៅប្រទេសតួកគី ហើយសម្ដេចបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី និងបានជួបនិស្សិតខ្មែរនៅទីនោះ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្រុមនិស្សិតខ្មែរ បានសម្ដែងក្ដីរីករាយដែលទទួលបានឱកាសមកសិក្សានៅប្រទេសតួកគីហើយថាក្នុងឱកាស ទស្សនកិច្ចនោះដែរ ផ្អែកតាមលទ្ធផលឯកភាពគ្នារវាងសម្ដេច និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីនោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នារៀបចំសេចក្ដីព្រមព្រៀងMOU ផ្ដោតលើគ្រប់វិស័យ ពិសេសលើវិស័យអប់រំធនធានមនុស្ស។ សម្ដេច បន្ថែមថាពេលនេះឯកសារនេះកំពុងស្ថិតក្នុងការកែសម្រួលនិងពន្លឿនដើម្បីរៀបចំ ពិធីចុះហត្ថលេខារវាងប្រទេសទាំងពីរនាពេលខាមុខ។

ពាក់ព័ន្ធនឹងMOUនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ថាភាគីកម្ពុជាមានបំណងចង់ស្នើឱ្យមានការបន្ថែមខ្លឹមសារពាក់ព័ន្ធនឹងផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែករក្សាសន្តិសុខនៅក្នុងខ្លឹមMOUនោះដើម្បីពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដោយសព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការងារផ្ទេរអំណាចមកថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន និងស្របតាមសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្ទេរទាំងថវិកា ធនធានមនុស្ស និងសិទ្ធិអំណាចសម្រេចកិច្ចការមូលដ្ឋាន។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មដែលកិច្ចការនេះមានសារៈសំខាន់សម្រាប់ប្រទេសតួកគី។ លោកជំទាវ បានបន្តថាទំនាក់ទំនងការទូតប្រទេសទាំងពីរ បានចាប់ផ្ដើមពីដំបូងកាលពីឆ្នាំ១៩៥៩ ហើយទំនាក់ទំនងការទូតនេះត្រូវបានពង្រីកកាន់តែខ្លាំងនៅពេលមានការបង្កើតស្ថានទូតកម្ពុជា នៅរដ្ឋធានីតួកគី។

 

លោកជំទាវ ក៏បង្ហាញសេចក្ដីរីករាយដែលដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម កាលពីឆ្នាំ២០១៩ នៅប្រទេសតួគីនោះ បានបង្កើតឱ្យមានជាកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើMOU រវាងប្រទេសទាំងពីរ។ ចំពោះបំណងរបស់សម្ដេចក្រឡាហោម ស្នើពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងMOUនោះ លោកជំទាវ បានបញ្ជាក់ពីការត្រៀមទទួលលិខិតផ្លូវការពីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅរដ្ឋាភិបាលតួកគីពិនិត្យ និងសម្រេច។

លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ក៏បានជម្រាបសម្ដេចក្រឡាហោម ស ខេង ដែរថានឹងបន្តតាមដានការងារនេះ ជាមួយក្ដីសង្ឃឹមថាភាគីទាំងពីរ កម្ពុជា និងតួកគី នឹងអាចរកកាលបរិច្ឆេទសមស្របណាមួយនាពេលខាងមុខ ដើម្បីរៀបចំពិធីចុះហត្ថលេខាលើMOUនេះ ក៏ដូចជាចុះហត្ថលេខាលើឯកសារពាក់ព័ន្ធដទៃទៀតដែរ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្លាស់ប្ដូរទស្សនគ្នាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគី អំពីព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសម្ដេចបានសង្កេតឃើញថាប្រទេសតួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ និងជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ជម្លោះជាអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលក៏បង្កផលប៉ះពាល់ជាសាកលរួមទាំងកម្ពុជាផងដែរនោះ។

សម្ដេច បានមានប្រសាសន៍ថាជម្លោះនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ទើបអាចស្វែងរកដំណោះស្រាយបាន។ លោកជំទាវ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម និងបានមានប្រសាន៍ថាជាការពិតបញ្ហានៃជម្លោះ និងការដាក់ទណ្ឌកម្មនេះ បានជះឥទ្ធិពលលើគ្រប់ប្រទេស និងស្ទើតែគ្រប់វិស័យ។ លោកជំទាវ បន្តថាជំហររក្សាអព្យាក្រឹត្យរបស់តួកគី ក៏កំពុងតែជួបការលំបាកដែរ ប៉ុន្តែប្រទេសតួកគី នៅតែប្រកាន់ជំហរនេះ ដើម្បីឱ្យមានការចរចាពីគ្រប់ភាគី ពីព្រោះក្នុងសង្គ្រាមគឺមិនមានអ្នកឈ្នះនោះទេ ហើយសម្រាប់តួកគី គឺនឹងខិតខំព្យាយាមឱ្យប្រទេសជម្លោះចូលមកតុចរចា។

លោកជំទាវបន្តថាប្រទេសតួគី និងកម្ពុជា មានជំហរស្រដៀងលើបញ្ហានេះ ហើយក្នុងនាមប្រធានអាស៊ានលោកជំទាវសង្កេតឃើញថាកម្ពុជាពិតជាបានខិតខំ រកដំណោះដោះស្រាយបញ្ហាតំបន់ ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្រាប់កម្ពុជា បញ្ហាប្រឈមមុខនេះក៏ជាឱកាស និងជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែរ ក្នុងនោះគឺមិនអាចកាត់ផ្ដាច់ការចូលរួមពីភាគីណាមួយនោះទេ ដូចជាការព្យាយាមឱ្យភាគីមីយ៉ាន់ម៉ាចូលក្នុងកិច្ច ប្រជុំអាស៊ានជាដើម។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីទៀតអំពីការត្រៀមខ្លួនសហការធ្វើការជាមួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ពិសេសនៅក្នុងអំឡុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង