អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យរៀបចំ រមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ដើម្បីទទួលទេសចរជាតិ និងអន្តរជាតិ មកកំសាន្ត ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៤ កញ្ញា បានអញ្ជើញចុះពិនិត្យរៀបចំរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។

