ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

ភ្នំពេញ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ និងស្មៀន ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារ តាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការចុះជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានពិត និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា។ ធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានជោគជ័យ យើងរួមគ្នា យើងប្រាកដជាឈ្នះគ្រប់សមរភូមិ ដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង។
នាឱកាសវេនកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ប្រកាន់ឱ្យបានខ្ជាប់នូវវិធានការណែនាំ របស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភ នូវថវិកាមួយចំនួនផងដែរ ៕