សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខ ចំពោះ មរណភាព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ខាំពង្ស ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ៕