សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញជាកិត្តិយសក្នុងពិធីជូនដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី០៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ។

