ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការចុះពិនិត្យសិក្សាស្រាវជ្រាវ អំពីការផ្ទេរមុខងារការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធលើរដ្ឋបាលក្រុង ស្រុកទូទាំងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការចុះពិនិត្យសិក្សាស្រាវជ្រាវអំពីការផ្ទេរមុខងារការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធលើរដ្ឋបាលក្រុង ស្រុកទូទាំងខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកទាំង១៤ជុំវិញខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕

