ឯកឧត្ដម អ៊ូច ភា និងលោកជំទាវ អញ្ជើញកាន់បិណ្ឌទី៣ នៅវត្តថ្មធំភ្នំពាក់បង្កង់ នៅឃុំគុស ស្រុកត្រាំកក់
ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី១៣ កញ្ញា បានអញ្ជើញកាន់បិណ្ឌទី៣ នារដូវកាលកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ នៅវត្តថ្មធំភ្នំពាក់បង្កង់ ស្ថិតនៅឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជាមួយគ្នានេះឯកឧត្ដម អូច ភា បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកក្រូច ទឹកផ្លែឈើ និងទឹកបរិសុទ្ធ ព្រមទាំងថវិកាមួយចំនួនផងដែរ។
ឯកឧត្ដមសូមជូនបុណ្យកុសលជូនដល់មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត លោកតា លោកយាយ អ៊ុពូ មាមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននៅ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕