ឧត្តមសេនីយ៍ឯក ស ថេត ស្នងការភ្នំពេញ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ក្នុងពិធីកាន់បិណ្ឌនេះ ក៏មានការចូលរួមពីលោក លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្ត្រីជាច្រើនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។
ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ ឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៤០លានរៀល លោកធំ ១អង្គ ៨០០.០០០រៀល លោកសូត្រ ៨អង្គ ២០០.០០០រៀល លោកអាចារ្យ ២០នាក់ ៥០.០០០រៀល លោកយាយ លោកតា ៤០នាក់ ២០.០០០រៀល ទឹកសុទ្ធចំនួន៣០កេស ទឹកក្រូចចំនួន២០កេស អង្គរ ចំនួន៥បាវ ត្រីខចំនួន ៥កេស មីចំនួន៥កេស ទឹកដោះគោ ៤កេស ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ជិតត្រីមាស និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនទាំងប្រាំពីរសណ្តាន និងនាយ នាយរងនគរបាល ដែលបានចែកឋាន និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង តាមថែរក្សាទំនុកបំរ៉ុង ចម្រុងចម្រើនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕