សម្តេចតេជោ៖ បើឯកឧត្ដម ហ៊ុន ម៉ាណែត មិនមែនជាកូនសម្តេច ក៏សម្តេចនៅតែគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា បើឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាកូនសម្តេច ក៏សម្តេចនៅតែគាំទ្រ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ព្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
នេះជាប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ កញ្ញានេះ ។