**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

បទវិភាគ៖សហរដ្ឋអាមេរិកញុះញង់ឱ្យបំផុស”បដិវត្តន៍ពណ៌”ដើម្បីបំផ្លាញសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក


ក្នុងរយៈពេលជាយូរណាស់មកហើយ ដើម្បីគាំពារឋានៈអនុត្តរភាពរបស់ខ្លួន សហរដ្ឋអាមេរិកបានបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមប្រព័ន្ធនយោបាយនិងគុណតម្លៃរបស់ខ្លួន ផ្សព្វផ្សាយការកែសម្រួលតាមបែបប្រជាធិបតេយ្យ ក៏ដូចជាញុះញង់ឱ្យបំផុស”បដិវត្តន៍ពណ៌”ក្នុងតំបន់ជាច្រើននៅលើពិភពលោកនិងឧស្សាហ៏លូកដៃនិងធ្វើវិទ្ធង្សនារដ្ឋអំណាចនៃរដ្ឋាភិបាលស្របច្បាប់នៃប្រទេសមានអធិបតេយ្យតាមតែទំនើងចិត្ត ដែលបង្កជាផលវិបាកដ៏មានលក្ខណៈគ្រោះមហន្តរាយ វាក្លាយជាអ្នកបំផ្លាញធំជាងគេនៃសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។
នាពេលថ្មីៗកន្លងទៅនេះ លោក John Robert Bolton ដែលធ្លាប់កាន់មុខតំណែងជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់រដ្ឋាភិបាលលោកត្រាំបានទទួលស្គាល់ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកថា “លោកធ្លាប់ជួយគ្រោងផែនការដើម្បីបំផុសចលនារដ្ឋប្រហារនៅប្រទេសដទៃ” ។ នេះមិនមែនជាលើកទី ១ ហើយដែលលោក John Robert Bolton បានចេញផ្សាយពាក្យសម្តីបែបនេះ ។ តាមការទម្លាយរបស់វេបសាយនៃកាសែត《វ៉ាស៊ីនតោនប៉ុស្តិ៍》របស់អាមេរិកបានឱ្យដឹងថា នៅពេលមុននេះ លោក John Robert Bolton ធ្លាប់លើកឡើងថា ការគ្រោងផែនការបំផុសចលនារដ្ឋប្រហារគឺជា”មធ្យោបាយដ៏ចាំបាច់សម្រាប់ជំរុញការឆក់យកផលប្រយោជន៍របស់ខ្លួន “។ ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី”ចលនារដ្ឋប្រហារ”ណាខ្លះដែលលោកបានធ្វើក៏ដោយ ក៏ប៉ុន្តែលោកបានលើកឡើងពីរដ្ឋប្រហារមិនបានសម្រេចនៅប្រទេសវ៉េណេស៊ុយអេឡាកាលពីឆ្នាំ ២០១៩ ។
ការនិយាយត្រង់ៗរបស់លោក John Robert Bolton បាននាំឱ្យមតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺប្រទេសនិងតំបន់ដែលត្រូវរងការបំផ្លាញដោយបាតដៃខ្មៅនយោបាយរបស់អាមេរិកមានភាពឈឺចាប់ក្នុងដួងចិត្ត ។ លោក Evo Morales អតីតប្រធានាធិបតីបូលីវីបានថ្កោលទោសតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ១៣ ខែកក្កដាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកគឺជា”សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ”។
និយាយជារួម អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតគឺមានប្រវតិ្តសាស្រ្តខ្មៅងងឹតជាយូរលង់ណាស់មកហើយ ។ កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្ររបស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ពីប្រតិបត្តិការជាច្រើនលើករបស់អាមេរិកដែលចូលរួមចលនារដ្ឋប្រហារនិងផ្តួលរំលំរាជរដ្ឋាភិបាលបរទេសក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក ។ ឧទាហរណ៍ដូចជា កាលពីខែមករា ឆ្នាំ ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យជនជាតិអាមេរិកនៅព្រះរាជាណាចក្រហាវ៉ៃធ្វើរដ្ឋប្រហារ ហើយក៏បានចាត់បញ្ជូនកងទ័ពសម្រាប់ផ្តល់ការគាំទ្រដើម្បីផ្ដួលរំលំរដ្ឋអំណាចរបស់ព្រះមហាក្សត្រី Liliuokalani ដែរ ។
សូមបញ្ជាក់ថា ទន្ទឹមនឹងបានលេបយកទឹកដីនៅបរទេសកាន់តែច្រើន សហរដ្ឋអាមេរិកបានចាប់ផ្តើមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃជាញឹកញាប់ ។ តាមស្ថិតិមិនពេញលេញបានឱ្យដឹងថា ចាប់តាំងពីចូលសតវត្សរ៍ទី ២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនារដ្ឋប្រហារដោយជោគជ័យឬមិនជោគជ័យរាប់សិបលើកនៅអាមេរិកឡាទីន ។
លោក Lindsey A.O’Rourke សាស្រ្តាចារ្យរងនៃវិទ្យាស្ថានបូស្តុនអាមេរិកបានសរសេរក្នុងសៀវភៅរបស់ខ្លួន《ការផ្លាស់ប្តូររដ្ឋអំណាចដោយសម្ងាត់៖សង្រ្គាមត្រជាក់សម្ងាត់របស់សហរដ្ឋអាមេរិក》ថា ចាប់ពីឆ្នាំ ១៩៤៧ ដល់ឆ្នាំ ១៩៨៩ អាមេរិកបានអនុវត្តប្រតិបត្តិការផ្លាស់ប្តូររដ្ឋអំណាចដោយសម្ងាត់សរុបចំនួន ៦៤ លើកនិងប្រតិបត្តិការជាសាធារណៈចំនួន ៦ លើក ។ “សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាប្រាក់ហើយបានចូលរួមប្រតិបត្តិការរដ្ឋប្រហារនិងប្រតិបត្តិការធ្វើវិទ្ធង្សនារដ្ឋអំណាចរបស់រដ្ឋាភិបាលបរទេសជាច្រើនលើក ហើយប្រតិបត្តិការទាំងនេះអាចស្វែងរកប្រភពនៅដើមសតវត្សរ៍ទី ២០ “។ លោក Jonathan Myerson Katz អ្នកនិពន្ធសៀវភៅ《Gangsters of Capitalism》បានលើកឡើងថា លោក John Robert Bolton ខ្លួនឯងក៏បានចូលរួមសកម្មភាពរដ្ឋប្រហារនៅប្រទេសនិងតំបន់ដូចជា នីការ៉ាហ្គា អ៊ីរ៉ាក់និងហៃទីជាដើម ។
ក្រៅពីមធ្យោបាយយោធា រដ្ឋាភិបាលអាមេរិកក៏ប៉ិនប្រសប់លេងសន្លឹកបៀ”បដិវត្តន៍ពណ៌”ផងដែរ ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងស្ថាប័នមួយចំនួនផ្សេងទៀតបាននិងកំពុងនាំចេញទស្សនៈតម្លៃរបស់អាមេរិកទៅកាន់ប្រទេសនិងតំបន់ដែលជាគោលដៅតាមគ្រប់ទម្រង់ ដូចជាការផ្តល់ប្រាក់ទុនជាដើមដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញនិងញុះញង់ឱ្យកើតមានអ្វីដែលហៅថា”ចលនាប្រជាធិបតេយ្យ” ។

គួររំលឹកដែរថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាចរបស់លោក Mohammad Mosaddegh មេដឹកនាំជាប់ឆ្នោតរបស់អ៊ីរ៉ង់កាលពីឆ្នាំ ១៩៥៣ រហូតដល់រៀបចំគម្រោងនៃហេតុការណ៍”BayofPigs”កាលពីឆ្នាំ ១៩៦១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបាដែលដឹកនាំដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចលដែលកើតឡើងនៅលើពិភពលោកសុទ្ធតែមានស្រមោលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA) ។ ចំណែកឯមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកដែលត្រូវគេប្រៀបដូចជា”ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទីពីរ” គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយហេតុការណ៍មួយចំនួនដូចជា “បដិវត្តន៍ផ្កាកុលាប”នៅហ្សកហ្ស៊ី “បដិវត្តន៍ពណ៌ទឹកក្រូច”នៅអ៊ុយក្រែនព្រមនិងសកម្មភាព”និទាឃរដូវអារ៉ាប់”ជាដើម អាមេរិកគឺជា”អ្នកទោស”ដែលតែងតែបង្កភាពចលាចលនៅប្រទេសដទៃទៀត ។
បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើងបានមើលឃើញច្បាស់នូវគោលបំណងនិងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹងបដិបក្ខគ្នាផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួងតែងតែវាយតម្លៃទាបចំពោះផលវិបាករបស់វា ។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយបានថា បដិវត្តន៍ពណ៌ក៏ក៏ជាទម្រង់សង្គ្រាមមួយដែរ វាជាចំណែកដ៏សំខាន់មួយនៃ”សង្គ្រាមចម្រុះ”របស់អាមេរិក ។ ដោយឡែក បន្ទាប់ពីសង្គ្រាមត្រជាក់ សង្គ្រាមចម្រុះបានក្លាយជាវិធីសាស្ត្រដ៏សំខាន់របស់អាមេរិកក្នុងការរក្សាបាននូវឋានៈអនុត្តរភាពនិងសម្រេចបាននូវការត្រួតត្រាជាសកល។
បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលធ្វើការជ្រៀតជ្រែកនៅពិភពខាងក្រៅ អាមេរិកកាន់តែធ្វើទាំងផ្គើនទាំងបំពាន អាមេរិកបានធ្វើ”សង្គ្រាមចម្រុះ”ដោយគ្រប់ជ្រុងជ្រោយនិងវិស័យជាច្រើនតាមរយៈវិធីកាន់តែសម្ងាត់ជាងមុន ពោលគឺ៖ប្រើប្រាស់ទម្រង់គ្រប់បែបយ៉ាងដែលមានលក្ខណៈកាន់តែសម្ងាត់ កាន់តែមានភាពបោកបញ្ឆោតនិងលក្ខណៈគ្រោះថ្នាក់ ដូចជាធ្វើសង្គ្រាមស៊ើបការណ៍ សង្គ្រាមនយោបាយ សង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គ្រាមហិរញ្ញវត្ថុ សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមបណ្តាញអ៊ីនធឺណែត សង្គ្រាមច្បាប់និងសង្គ្រាមផ្លូវចិត្តជាដើមដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួនដូចជាវាយប្រហារគូប្រជែងអន្តរជាតិ បង្កភាពចលាចលនៅសង្គមប្រទេសដទៃ ផ្តួលរលំរដ្ឋអំណាចប្រទេសដទៃនិងឆក់យកផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច ។
បើក្រឡេកមើលពីសង្គ្រាមចម្រុះអាចឃើញថា ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងទៅ អាចនិយាយបានថា អាមេរិកបញ្ចេញស្នៀតនៅគ្រប់ទីកន្លែង ក្នុងរាល់ការប៉ះទង្គិច ភាពច្របូលច្របល់ ភាពភ័យខ្លាចនិងវិបត្តិគ្រប់បែបយ៉ាងដែលកើតនៅក្របខណ្ឌទូទាំងពិភលោក សុទ្ធតែអាចឃើញវត្តមានរបស់អាមេរិកទាំងអស់ ។ យោងតាមស្ថិតិរបស់សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សនៃប្រទេសចិនបានឱ្យដឹងថា ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយប្រដាប់អាវុធចំនួន ២៤៨ លើកដែលកើតនៅតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកបានបំផុសឡើង ២០១ លើក ត្រូវជា ៨១ ភាគរយនៃចំនួនសរុប ។
ការប្រព្រត្តិទង្វើអយុត្តិធម៌ច្រើនពេក ពិតជានឹងនាំមកនូវក្ដីអន្តរាយដល់ខ្លួនឯង ។ សង្គ្រាមចម្រុះបានជួយអាមេរិកបង្ក្រាបគូប្រជែង ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះអនុត្តរភាពរបស់អាមេរិកជាសន្សឹមៗ ។ វាអាចនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលដ៏ខ្លីដល់ច្រើនប៉ុណ្ណា ផលវិបាកចំពោះអាមេរិកក្នុងរយៈពេលយូរក៏កាន់តែធ្ងន់ធ្ងរប៉ុណ្ណឹង ។
ទីមួយ សង្គ្រាមចម្រុះបានកាត់កម្សោយកិត្យានុភាពអន្តរជាតិរបស់អាមេរិក ហើយក៏កាន់តែបង្ហាញឱ្យឃើញច្បាស់នូវការគ្មានជំនឿចិត្តរបស់អាមេរិកដែលមានភាពរឹតតែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ទីពីរ សង្គ្រាមចម្រុះធ្វើឱ្យអាមេរិកចងគំនុំនៅគ្រប់ទីកន្លែង ក៏ធ្វើឱ្យសម័្ពន្ធមិត្តរបស់អាមេរិកខកចិត្តនិងបាត់បង់ទំនុកចិត្ត ។
ទីបី សង្គ្រាមចម្រុះបានធ្វើឱ្យប្រសូតឡើងនូវភេរវនិយមនៅទូទាំងពិភពលោក ធ្វើឱ្យការប៉ះទង្គិចអរិយធម៌នៅទូទាំងពិភពលោកមានសភាពធ្ងន់ធ្ងរទៅៗ ហើយអាមេរិកមុខជានឹងរងផលវិបាកតបតវិញយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ។
ការពិតជាក់ស្តែងបានបង្ហាញម្តងហើយម្តងទៀតថា គប់ភ្លើងរបស់រូបសំណាកសេរីភាព(Statue of Liberty)មិនបានបញ្ជូនពន្លឺនៃក្តីសង្ឃឹមដែលមានប្រជាធិបតេយ្យភាពនិងសេរីភាពនោះទេ បែរជាបានបញ្ឆេះភ្លើងនៃឋាននរគដែលធ្លាក់ក្នុងភាពចលាចល បែកបាក់គ្នានិងប្រជាជនមានជីវភាពក្រីក្រនិងអសុវត្ថិភាព ។ និយាយជារួម សហរដ្ឋអាមេរិកបាននិងកំពុងគោរព”ច្បាប់ព្រៃ” ហើយបាននិងកំពុងអនុវត្តតាមតក្កវិជ្ជាអនុត្តរភាព ។
ប្រសិនបើនិយាយថា សហរដ្ឋអាមេរិកជាប្រភពនៃភាពចលាចលនៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា”អ្នកបញ្ជាផ្ទាល់”ដែលបង្កើតនិងនាំចេញភាពវឹកវរទៅកាន់ពិភពខាងក្រៅ ។ អ្នកនយោបាយអាមេរិកដែលដៃទាំងពីរប្រឡាក់ដោយឈាមស្រស់របស់ប្រជាជនប្រទេសដទៃទាំងនេះចាំបាច់ត្រូវទទួលការស៊ើបអង្កេតនិងជំនុំជម្រះពីសំណាក់ស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ហើយត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់ ! អ្វីដែលពួកគេតែងតែអួតអាងថា “បទពិសោធន៍”គឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន !
(អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង