បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ២៣នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន២៣នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេស នៅថ្ងៃទី១២ ខែកញ្ញានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៧នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ១៤នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់) +ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៩,៤៥ក្រាម និង១កញ្ចប់តូច៕