**ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន២៤វត្ត នៅក្នុងខេត្តស្វាយរៀង**អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា**រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយ ការងារដែល ធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំធំធេងជាងមុនទៅទៀត**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស នាចុងខែកក្កដាខាងមុខ**លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត**ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់**អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា**អាល្លឺម៉ង់ មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត**ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ការដាំដើមឈើ គឺការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ!**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍ទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស**ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល**ឆមាសទីមួយឆ្នាំ២០២៥ ការប្រមូលពន្ធ និងអាករ សម្រេចបាន៦០០៩ប៊ីលានរៀល មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤**ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានអះអាងថា សេវាគាំទ្រសំខាន់ៗសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសមានហានិភ័យនៃការដួលរលំ ល្កឹកណាមានប្រាក់ទ្រទ្រង់បន្ថែម**មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ថា សហរដ្ឋអាមេរិក បានទាមទារឱ្យកូរ៉េខាងត្បូង ចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ចិន នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម

ដើម្បីដណ្តើមផលស្រូវពីទឹកជំនន់ កម្លាំងយោធាសឹករងខេត្តបន្ទាយមានជ័យ ប្រមាណជិត ៥០នាក់ ចុះជួយច្រូតស្រូវពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ កងកម្លាំងប្រដាប់អាវុធគឺជាកូនចៅរបស់ប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋមានទុកលំបាក ត្រូវតែជួយសម្រាលទុក្ខលំបាករបស់គាត់។ ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងយោធាតំបន់ប្រតិ បត្តិការសឹករងខេត្តបន្ទាយមានជ័យ ប្រមាណជិត៥០នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ ។

លោកបានចាត់ឲ្យលោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការ ដឹកនាំកម្លាំងយោធាក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ មានកណ្តៀវគ្រប់ដៃបានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ហិកតា នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

លោកបានបញ្ជាក់ថា៖កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារស្នូលរបស់អង្គភាព ក្នុងភារកិច្ចការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺបានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយគ្រោះធម្មជាតិ ដូចជា៖គ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គីភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់និងបានជួយរុករកសពអ្នករងគ្រោះដោយលង់ទឹកជាដើម ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ក៏បានបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានជួយបានអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលងដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

ដើម្បីជាការឆ្លើយតបប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ ក៏បានថ្លែងអណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានចាត់តាំងកម្លាំងមកចុះជួយច្រូតប្រមូលផលស្រូវរបស់គាត់ដែលរងគ្រោះដោយទឹកជំនន់ជន់លិចនេះ៕

អត្ថបទដែលជាប់ទាក់ទង