ឯកឧត្ដម ស សុខា ជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន
ភ្នំពេញ៖ ឯកឧត្ដម ស សុខា រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានជួបសំណេះសំណាលផ្តាំផ្ញើក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ចំនួន ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន ។
ក្នុងឱកាសនោះ ក៏បានឧបត្ថម្ភថវិកា ជូនដល់ក្រុមកីឡាការិនីទាំង ១៤នាក់ ដោយក្នុង ១នាក់ៗ ថវិកា ចំនួន ២០០ដុល្លារ និងគ្រូបង្វឹក ១នាក់ ថវិកា ចំនួន ២០០ដុល្លារ ផងដែរ៕