ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរាប់បាតឆ្លងបិណ្ឌវេនទី១ នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាតឆ្លងបិណ្ឌវេនទី១ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។