លោកជំទាវ កែ ច័ន្ទមុនី ចុះជួបសំណេះសំណាល និងនាំយកអំណោយជូន ទីបញ្ជាការដ្ឋានកងកាំភ្លើងធំ នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលទាហាន នាយទាហាន នៅទីបញ្ជាការដ្ឋានកងកាំភ្លើងធំ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបាននាំយកនូវ អំណោយមួយចំនួនឧបត្ថម្ភជូន រួមមាន ម៉ាស៊ីនត្រជាក់ចំនួន១គ្រឿង ភេសជ្ជៈចំរុះចំនួន២០កេស ទឹកសុទ្ធចំនួន១០កេស និងទឹកត្រី ទឹកស៊ីអ៉ីវចំនួន១០យួរ ។