ឯកឧត្តម ហេង លឹមទ្រី៖ នាយកដ្ឋានទទួលពាក្យបណ្ដឹងអង្កេតស្រាវជ្រាវមានរចនាសម្ព័ន្ធការិយាល័យចំណុះចំនួន៣

ភ្នំពេញ៖ ឯកឧត្តម ហេង លឹមទ្រី អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា នាយកដ្ឋានទទួលពាក្យបណ្ដឹងអង្កេតស្រាវជ្រាវក៏មានរចនាសម្ព័ន្ធការិយាល័យចំណុះចំនួន៣ដែលមានការិយាល័យទទួលពាក្យបណ្ដឹងពិនិត្យសមត្ថកិច្ចនិងចាប់បញ្ជូន ការិយាល័យអង្កេតស្រាវជ្រាវ និងការិយាល័យជំរុញអនុវត្តលទ្ធផលបណ្ដឹង។
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តម ហេង លឹមទ្រីបានថ្លែង
ថា នាយកដ្ឋានទទួលពាក្យបណ្ដឹងអង្កេតស្រាវជ្រាវក៏មានរចនាសម្ព័ន្ធការិយាល័យចំណុះចំនួន៣ នោះរួមមាន៖
១.ការទទួលពាក្យបណ្តឹង ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋប្ដឹងចូលក្នុងស្ថាប័នវិស័យអធិការកិច្ចយើងនេះគឺមានប្រជាពលរដ្ឋប្ដឹងផ្ទាល់មកក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានមកតាមរយះមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដោយសារតែឈ្មោះក្រសួងពាក់ព័ន្ធទៅនិងរដ្ឋសភា ព្រឹទ្ធសភា ដូច្នេះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាក្រសួងមួយស្ថាប័នមួយរបស់រាជរដ្ឋាភិបាលដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។ក្រៅពីការដាក់ពាក្យប្ដឹងដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋចូលមកក្រសួងក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចយើងមានហ្វេបផ្សាយក្រសួងគឺយើងដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ។ទន្ទឹមនិងនោះក៏យើងមានបណ្ដាញអ្នកសារព័ត៌មានក៏ដូចជាបណ្ដាញសង្គមផងដែរដែលជាចំណុចដែលអាចឲយើងពិនិត្យសមត្ថកិច្ចពាក់ពន័្ធទៅនិងបណ្ដឹងនេះផងដែរ។
២.ពាក់ព័ន្ធទៅនិងការពិនិត្យសមត្ថកិច្ច ចំពោះបណ្ដឹងដែលទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នសភាជាតិ និងស្ថាប័នព្រះមហាក្សត្រគឺក្រសួងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិតចាត់សមត្ថកិច្ចចុះអង្កេតស្រាវជ្រាវជាបន្ទាន់។ការប្ដឹងតាមរយះប្រជាពលរដ្ឋយើងពិនិត្យសមត្ថកិច្ចទៅតាមជំនាញផ្ទាល់។
៣.តម្កល់សំណុំរឿងមិនចាត់ការ ជាការពិតសំណុំរឿងមួយចំនួនដាក់មកក្រសួងគឺមិនមានឯកសារលិខិតបន្ទាក់ដ្ឋានសមស្របគ្រប់គ្រាន់ដែលធ្វើឲក្រសួងចាត់គណៈប្រតិភូបានគឺយើងនិងតម្កលសំណុំរឿងនោះមិនចាត់ការទេ៕


